ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ៖ «ការវិនិច្ឆ័យដោយអគតិរបស់អមនុស្សដែលមានខួរពណ៌ខ្មៅ»
ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានលើកឡើងថាដោយដាក់ជាចម្ងល់ ទៅកាន់កាន់អ្នកនយោបាយល្ងីល្ងើមួយចំនួនថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ ទំលាក់កំហុសមកលើថ្នាក់ដឹកនាំ ពាក់ព័ន្ធការបាញ់សម្លាប់លោក លឹម គីមយ៉ា?
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការចោទប្រកាន់មួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្តនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ពាក់ពន្ធ័នឹង អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ ។
ឯកឧត្តម ទេរដ្ឋមន្ត្រីគី តិច បានរៀរាប់ខ្លឹមសារថា៖
នៅថ្ងៃទី៧-១-២០២៥ លោក លឹម គីមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់ប្រហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ខ្មាន់កាំភ្លើងក៏ត្រូវបានសម្ច្ចចាប់ាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី ។ ក្នុងឋានៈជាជនជាតិខ្មែរតែមួយ ខ្ញុំសុំចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសព និងសុំប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង និងប្រកាសថ្កោលទោសពេញមួយទំហឹង ចំពោះអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែលមានចេតនាបង្កប់ដោយអំពើទុច្ចរិត ធ្វើការសន្និដ្ឋានបែបអគតិ ប្រឌិតមួលបង្កាច់ ចោទប្រកាន់ទំលាក់កំហុសបង្វែដាក់លើថ្នាក់ដឹកនាំជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ចក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ ។ ខ្ញុំឆ្ងល់និងចង់សួរទៅអ្នកនយោបាយល្ងីល្ងើខ្លះថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទំលាក់កំហុសមកលើថ្នាក់ដឹកនាំរបស់ប្រជាជាតិខ្មែរ បែបនេះ ?
ខ្ញុំសូមរំឭកជូនសាធារណជនជ្រាបថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោស នៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។
សូមរំលឹកថា អតីតសមាជិកសភាបក្សប្រឆាំងកម្ពុជា លោក លឹម គីមយ៉ា អាយុ៧៣ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីត្រូវបានឃ្មាន់កាំភ្លើងជិះម៉ូតូបាញ់សម្លាប់នៅក្បែរវត្តBowonniwet Vihara ក្នុង សង្កាត់ Phra Nakhonនៃទីក្រុងបាងកក។ សមត្ថកិច្ចបានឲ្យដឹងថា វីដេអូកាមេរ៉ាកន្លែងកើតហេតុ បានបង្ហាញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា Wave 100 ពណ៌ក្រហម ពាក់ស្លាកលេខ 845 ពាក់មួកសុវត្ថិភាព ខោខូវប៊យវែង និងអាវដៃខ្លី ពណ៌ប្រផេះ មានកាបូបដោយក្នុងនោះ មាន កាំភ្លើង មួយ ដើម លាក់ ទុក ក្នុង កាបូប។ ប៉ូលិសបានឲ្យដឹងបន្ថែមថា លោក លឹម គីមយ៉ា ជនជាតិខ្មែរ សញ្ជាតិ បារាំង បាន ធ្វើ ដំណើរ ទៅ ទីក្រុង បាងកក តាម រថយន្ត ក្រុង ពី ខេត្ត សៀមរាប ប្រទេស កម្ពុជា ទៅកាន់ប្រទេសថៃ ជាមួយ ភរិយាជនជាតិ បារាំង និង ពូជាជនជាតិ ខ្មែរ។
ការបាញ់ប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីពួកគេមកដល់កន្លែងកើតហេតុ។ តក រ បានជិះ ម៉ូតូ ចត ហើយ ចុះ ៅ បាញ់ បណ្តាលអោយលោក លឹម គីមយ៉ា ស្លាប់នៅភ្លាមនៅកន្លែងកើតហេតុ៕ សូដាវណ្ណ




-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦