ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើឱ្យរដ្ឋបាលខេត្តកណ្តាល យកចិត្តទុកដាក់លើការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យរដ្ឋបាលខេត្តកណ្តាល បន្តយកចិត្តទុកដាក់ចូលរួមសហការជិតស្និទ្ធ និងផ្តល់ការគាំទ្រ ចាំបាច់នានា ដល់អង្គភាពប្រមូលចំណូលពន្ធដារ, ពន្ធគយ និងអាករ, និងចំណូលមិនមែនសារពើពន្ធ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ថ្ងៃទី៩ មករា ម្សិលមិញនេះ ក្នុងនោះពាក់ព័ន្ធការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើដល់រដ្ឋបាលខេត្ត, គណៈបញ្ជាការកភាពខេត្ត និងក្រុង-ស្រុក, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារមួយចំនួនរួមមាន៖ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជា- ពលរដ្ឋ គឺជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, ក្រុង-ស្រុក និងមន្ត្រីរាជការទាំងអស់ ត្រូវខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឲ្យបាន រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវពង្រឹងការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញ-ចូលតែមួយរបស់ខេត្ត និង ផ្តល់ការគាំទ្រដល់ការិយាល័យច្រកចេញ-ចូលតែមួយរបស់ក្រុង-ស្រុក និងយន្តការច្រកចេញ-ចូលតែមួយរបស់ឃុំ-សង្កាត់។

ក្រៅពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមឱ្យបន្តផ្តោតការយកចិត្តទុកដាក់បន្ថែម ដើម្បីធានាការផ្តល់សេវាជូនប្រជាពល- រដ្ឋកាន់តែមានប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យ ព្រមទាំងត្រៀមរៀបចំខ្លួន និងចាប់ផ្តើមគិតគូរអំពីការពង្រីកការផ្តល់សេវា រដ្ឋបាលតាមប្រព័ន្ធអនឡាញ ស្របតាមទិសដៅដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល និងសមស្របតាមការរីកចម្រើនរបស់ សង្គមជាតិ, ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីចំណេញពេល និងថវិកា ព្រមទាំងកាត់បន្ថយនូវបែបបទស្មុគស្មាញ ដែលមិនចាំបាច់ ។

ចំណែកការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ស្នើសុំឱ្យរដ្ឋបាលខេត្ត បន្តយកចិត្ត ទុកដាក់លើកិច្ចការមួយចំនួនមាន៖ ចូលរួមសហការជិតស្និទ្ធ និងផ្តល់ការគាំទ្រចាំបាច់នានា ដល់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពន្ធដារ, ពន្ធគយ និងអាករ, និងចំណូលមិនមែនសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព និងការ ទទួលខុសត្រូវខ្ពស់។ រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងអនុវត្តថវិកាកម្មវិធី ដើម្បីធានាថា កម្មវិធី និងផែនការសកម្មភាពការងារ ត្រូវបានធ្វើសមាហរណកម្ម ហើយថវិកាត្រូវបានវិភាជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់រដ្ឋបាលតាមថ្នាក់នីមួយៗ។ ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការជំរុញការធ្វើបញ្ជីសារពើភ័ណ្ឌ, ការធ្វើបណ្ណកម្មសិទ្ធ និងការពង្រឹងប្រសិទ្ធភាពក្នុងការ គ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះឱ្យបន្អ។ លើកកម្ពស់ការទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ- ភាព៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល