ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋានស្រុកលើកដែក ផ្តល់ម៉ូតូដល់សិស្ស និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី
បេក្ខជនប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំ ២០២៥-២០២៦ ជាប់និទ្ទេស A នៅស្រុកលើកដែក ចំនួន ៩ នាក់ ទទួលបានរង្វាន់ម៉ូតូម្នាក់មួយគ្រឿង រួមទាំងសម្ភារសិក្សា និងថវិកា ពីឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល ដើម្បីជួយសម្រាលបន្ទុក និងជាកម្លាំងចិត្តបន្ថែមក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
ថ្លែងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦ -២០២៧ និងប្រគល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ នៃស្រុកលើកដែក ខេត្តកណ្តាល នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា បានអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗដែលពុំបានប្រឡងជាប់ ត្រូវសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ នៅឆ្នាំក្រោយ ដោយមិនត្រូវបោះបង់ការសិក្សានៅត្រឹមនេះនោះឡើយ ឬក៏សិក្សាចាប់យកចំណេះជំនាញបច្ចេកទេសផ្សេងៗ ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ។
ឯកឧត្តម មានក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាខាងមុខទៀត។ ដែលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ និងសេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមនឹងការលើកទឹកចិត្តផ្សេងៗទៀតដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជាមានសម្រាប់សិស្សានុសិស្សទាំងអស់នេះ។
ក្រៅពីផ្តល់រង្វាន់ម៉ូតូជូនដល់សិស្សជាប់និទ្ទេស A ម្នាក់មួយគ្រឿង ឯកឧត្តម ហេង រតនា ក៏បានផ្តល់រង្វាន់ និងអំណោយដល់សិស្សានុសិស្សជាប់និទ្ទេសផ្សេង និងប្រឡងធ្លាក់រួមទាំងជូនដល់លោកគ្រូអ្នកគ្រូផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ។
សូមជម្រាបថា ក្នុងឆ្នាំសិក្សា ២០២៥- ២០២៦មកនេះ នៅទូទាំងស្រុកលើកដែក មានសិស្សថ្នាក់ទី១២ សរុបចំនួន ៥២៩ នាក់ (ស្រី ៣១៥នាក់) មកពីវិទ្យាល័យចំនួន៣ បានដាក់ពាក្យប្រឡងកន្លងទៅនេះ ជាលទ្ធ ផល វិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ចំនួន ៣០៦នាក់ (ស្រី ១៨៤នាក់) ប្រឡង ជាប់ចំនួន ២៥៩នាក់ បាននិទ្ទេសA ចំនួន ៧ នាក់ (ស្រី៦ នាក់)និទ្ទេស B-C-D-E ចំនួន ២៥២នាក់ (ស្រី ១៥២នាក់), វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ពាមរាំង ចំនួន ១៧៩នាក់ (ស្រី ១០៤នាក់) ប្រឡង ជាប់ចំនួន ១៧៤ នាក់ ជាប់និទ្ទេសA ចំនួន ២ នាក់ និទ្ទេស B-C-D-E ចំនួន ១៧២ នាក់ (ស្រី ១០៣ នាក់) វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្អមសំណ ៤៤នាក់ (ស្រី ២៧នាក់) ប្រឡងជាប់ចំនួន ៤៤នាក់ ទទួលបាននិទ្ទេស B-C-D-E ចំនួន ៤៤ នាក់ ស្រី ២៧នាក់៕
អត្ថបទ៖ ភារម្យ













-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧