ព័ត៌មាន
លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណាអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅបន្តឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្វាយរៀង
ស្វាយរៀង ÷ លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញបិទសន្តិបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តបន្ទាប់ពីដំណើរការ អស់រយះ២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥នេះ។
បន្ទាប់ពីឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត អានរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរយះពេល២ថ្ងៃ ជូនដល់អង្គសន្និបាតរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍បិទដោយសំដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្ត នឹងមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលក្នុងរយះពេល១ឆ្នាំ២០២៤កន្លងទៅនេះ បានធ្វើការអភិវឌ្ឍន៍ខេត្តបានល្អប្រសើរ ទាំងលើហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ សន្តិសុខនិងជីវភាពរបស់ពលរដ្ឋ ត្រូវបានលើកកំពស់ ទៅតាមគោលនយោបាយបញ្ចកោណតំណាក់កាលទី១នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបត ៊ុនម៉ាណតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទងទៅនិងការងារសន្តិសុខសណ្ដាប់ធ្នាប់បច្ចុប្បន្ន លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត បានជំរុញដល់រដ្ឋបាលខេត្តពិសេសប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតតាមរយៈចុះផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ អោយបានគ្រប់មូលដ្ឋានសាលារៀននិងទីតាំងសាធារណៈ សំដៅធ្វើឲ្យពលរដ្ឋពិសេសយុវជនយល់កាន់តែច្បាស់ដើម្បីរួមកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ទប់ស្កាត់ក្មេងទំនើងដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន។
លោកជំទាវបណ្ឌឹតសភាចារ្យ ក៏បានជំរុញដល់រដ្ឋបាលខេត្ត ស្រុក ក្រុង និង មន្ទីរពាក់ពន្ធ័ ត្រូវបន្តផ្តល់សេវាតម្រូវការ សេវាបំរើ ជូនដល់ពលរដ្ឋនិង ក្រុមហ៊ុន សហគ្រាស ឲ្យបានទាន់ពេលវេលាពិសេសធ្វើការដោះស្រាយទំនាស់ផ្សេងៗ នៅក្រៅប្រព័ន្ធច្បាប់ពិសេស ដីធ្លីនៅតាមមូល បន្តគ្រប់គ្រងធនធានធម្មជាតិនិងការចុះបញ្ជីដីធ្លី។
ឆ្លើយតបទៅលទ្ធផលដែលសម្រេចបានរបស់រដ្ឋបាលខេត្តមន្ទីរអង្គភាពពាក់ព័ន្ធលោកជំទាវភឿងសកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត បានបំពាក់គ្រឿងឥស្សរិយស់ មេដាយការងារ ជូនដល់បុគ្គលឆ្នើមនិងអង្គភាពឆ្នើមចំនួនជាង២០គ្រឿងផងដែរ៕ ដោយ ÷ ភា សារឹត













-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦