ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ចុះបាញ់ថ្នាំសម្លាប់សត្វមូស បង្ការជំងឺគ្រុនឈាម
ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់និងណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានអាជ្ញាធរទាំង១៤សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម។
ជាក់ស្ដែងអាជ្ញាធរតាមមូលដ្ឋានទាំង១៤ខណ្ឌ ដោយមានការណែនាំពីសំណាក់លោកអភិបាលខណ្ឌនីមួយៗ បានឲ្យកម្លាំងសណ្ដាប់ធ្នាប់បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូសតាមតំបន់ដែលមានភាពស្មុគស្មាញ មានប្រភពទឹកអាចបង្កបង្កើនសត្វមូសបានក្នុងមូលដ្ឋាន ដើម្បីគិតគូ ពីសុខភាពរបស់ប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។
ប្រជាពលរដ្ឋនៅបានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង នឹង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះដែរ លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា៖នៅដើមខែមករានេះចាប់ពីល្ងាចថ្ងែមករាឆ្នាំ២២៥ កម្មវីធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពី ការិយាល័យសុខាភិបាលមេគង្គ បានសហការជាមួយមណ្ឌលសុខភាព និងមន្ទីរបង្អែកនានា ក្នុងមូលដ្ឋានខណ្ឌនីមួយៗ ទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូលដ្ឋានតាមកម្មវិធី ជារៀងរាល់ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម៕
អត្ថបទ៖ កុម្ភៈ













-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦