ព័ត៌មាន
សារមន្ទីរជាតិកម្ពុជា បើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃ ក្រោមចំណងជើងថា «ដីមាស»
ភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃ ក្រោមចំណងជើងថា «ដីមាស» ជាស្នាដៃគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
លោក លាង ស៊ីកន វិចិត្រករ និងម្ចាស់ស្នាដៃទាំងមូលក្នុងកម្មវិធីពិព័រណ៍មិនអចិន្ត្រៃ ក្រោមចំណងជើងថា «ដីមាស» បានលើកឡើងថា «ដីមាស» ផែនដីទាំងមូលដែលនៅក្នុងលំហ ប្រៀបបីដូចគ្រាប់លម្អងដ៏តូចល្អិតដែលអណ្តែតយ៉ាងដូច្នេះដែរ។ ជីវិតអ្នកគូររូបដូចលោក ក៏ជាផ្នែកមួយនៅក្នុងនោះដែរ ហើយគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង រួមមាន៖ ទី១.ដីមាស, ទី២.ស្រមោលអតីតកាល, ទី៣.លំហូរទឹកដីមាស, ទី៤.ដែលបានបង្កើតឡើងវិញ, ទី៥.មហិទិ្ធឬទិ្ធភ្នំក្រវាញ, ទី៦.ល្បាប់មាស, ទី៧.ភូមិឋាននៅជនបទ, ទី៨.ទឹកដៃមាស, ទី៩.ជីវភាពគ្រួសារក្នុងផ្ទះអ្នកក្រុង, ទី១០.ប្រាសាទមាសស្រោបពពក, ទី១១.បរិយាកាសសកលប្រែប្រួល, ទី១២.ត្រលប់មកសុវភិ, ទី១៣.ដកព្រលឹត ចាប់ក្តាម, ទី១៤.សំពះផ្ទឹម, ទី១៥.មាគ៌ានៃបញ្ញាញ្ញាណ, ទី១៦.ឆ្លងគ្នា, ទី១៧.ចាក់សោ និងទី១៨.គ្រុឌប្រលែង និងនាគ។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ បានថ្លែងថា ថ្ងៃនេះជាកិត្តិយសមួយដែលក្រុមការងារនាយកដ្ឋានសារមន្ទីរ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌសហការសម្របសម្រួល ជូនវិចិត្រករសិល្បៈខ្មែរ លោក លាង ស៊ីកន ដើម្បីដាក់តាំងពិព័រណ៍ស្នាដៃគំនូរវិចិត្រកម្មសហសម័យ នៅក្នុងសាលតាំងរបស់សារមន្ទីរជាតិកម្ពុជា រយៈពេល៨សប្តាហ៍ ក្រោមប្រធានបទ «ដីមាស» ការអនុញ្ញាតក្នុងការផ្តល់ទីតាំងជូនវិចិត្រករសិល្បៈខ្មែរ ដើម្បីដាក់តាំងបង្ហាញស្នាដៃគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង របស់វិចិត្រករសិល្បៈខ្មែរ លោក លាង ស៊ីកន ក្រោមប្រធានបទ «ដីមាស» នាពេលនេះធ្វើឡើងក្នុងចេតនាដើម្បីចូលរួមលើកកំពស់ និងផ្សព្វផ្សាយស្នាដៃរបស់វិចិត្រករខ្មែរ ដល់ស្រទាប់មហាជនអោយបានស្គាល់ពីគុណតម្លៃ និងទេពកោសល្យ ដ៏រស់រវើករបស់វិចិត្រករសិល្បៈខ្មែរ។ ហើយអ្វីទាំងនេះក៏ជាឱកាស និងលទ្ធភាពមួយរបស់នាយកដ្ឋានដើម្បីចូលរួមលើកស្ទួយ និងជួយផ្សព្វផ្សាយ ស្នាដៃរបស់វិចិត្រករគំនូរវិចិត្រតាមបែបសហសម័យរបស់ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះលោក ឆាយ វិសុទ្ធ សូមសម្តែងសេចក្តីថ្លែងអំណរគុណ និងអបអរសាទរចំពោះក្រុមការងារ អ្នកតំណាងចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរួមគ្នារៀបចំអោយមានកម្មវិធីនេះឡើង។ គំនូរវិចិត្រកម្មទាំងនេះ គឺជាគំនិតច្នៃប្រឌិតថ្មីនៃការរចនាដោយរំលេចអត្ថន័យទាក់ទងទៅនឹងទឹក ដី ភូមិសាស្ត្រ អាកាសធាតុ បរិស្ថាន កំណរកំណើត ជីវៈចម្រុះ វប្បធម៌ ចាស់-ថ្មី សង្គមបច្ចេកវិទ្យា សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ជាពិសេសការវិលត្រឡប់មកវិញនូវរូបចម្លាក់ខ្មែរ ដែលបានបាត់បង់ចេញពីមាតុប្រទេសនាអំឡុងសង្គ្រាមស៊ីវិល៕
អត្ថបទ រដ្ឋា
























-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦