ព័ត៌មាន
រាជរដ្ឋាភិបាលបាននិងកំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើបញ្ហាអនាម័យនិងទឹកស្អាត
កំពង់ធំ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើផ្នែកអនាម័យនិងទឹកស្អាត ដែលជាកត្តាសំខាន់នៃ ការលើកកម្ពស់សុខភាព ដើម្បីជួយប្រជាពលរដ្ឋឱ្យមានសុខភាពល្អប្រសើរ តាមរយៈនៃការអនុវត្តបញ្ហាអនាម័យ ដើម្បីជៀសផុតពីជំងឺ ដង្កាត់ផ្សេងៗ។
លោកជំទាវ ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ លើកឡើងក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សា ស្នោ-ឃ្លៃ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជាកំពុងសម្រេច បាននូវវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតនៅ ឡើយ។ ទោះបីជាប្រព័ន្ធទឹកស្អាតនិងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាតនិងអនាម័យ មានភាពល្អប្រសើរជាងមុនក៏ដោយ ក៏ កម្ពុជានៅមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់។ ទម្លាប់បែបនេះនៅបន្តជាបញ្ហាប្រឈមដ៏គ្រោះថ្នាម ព្រោះថា វានំឲ្យ មានការសាយភាយជំងឺយ៉ាងឆាប់រហ័ស និងធ្វើឲ្យកុមារ និងគ្រួសាររបស់ពួកគេ ប្រឈមនឹងហានិភ័យ ដែលនាំឲ្យប៉ះពាល់ដល់ការរស់ នៅជាប្រចាំថ្ងៃ ដូចជាការទៅសាលារៀន ឬការរកទទួលទាន និងការចាយវាយពាក់ព័ន្ធនឹងការព្យាបាលជាដើម។
លោកជំទាវ បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើ វិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកអនាម័យនិងទឹកស្អាត ជាអាទិភាព មួយ ជាមួយនឹងចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកល ឲ្យបានត្រឹមឆ្នាំ២០៣០។
ទាក់ទិនគម្រោងខាងលើនេះ, លោកជំទាវ ជា សិរី បានថ្លែងអំណរគុណ ពីដៃគូសហការ គាំទ្រឧបត្ថម្ភជាហិរញ្ញវត្ថុ ក្នុងការ កសាងអគារបន្ទប់ទឹកស្អាតនេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកស្រីនាយិកា លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារបន្ទប់ទឹកស្អាត មានចំនួន ១០ បន្ទប់, ក្នុងនោះ ៥ បន្ទប់ សម្រាប់កុមារី, ៤ បន្ទប់សម្រាប់កុមារា, និង ១ បន្ទប់ សម្រាប់កុមារ មានពិការភាព ដែលនេះគឺជាការចូលរួមលើកកម្ពស់បញ្ហាអនាម័យ គាំទ្រសុខមាលភាពកុមារ និងបង្កើនលទ្ធភាពទទួលបានសេវា អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងសាលា បឋមសិក្សាមួយនេះ៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦