ព័ត៌មាន
សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានធ្វើកិច្ចសហការ ជាមួយមន្ត្រីក្រុមការងារ TVET ផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥សែន នាក់ដល់ប្រជាពលរដ្ឋក្រីក្រកម្រិត១ ចំនួន ៤៨៨នាក់ នៅសង្កាត់សំរោងខណ្ឌព្រែកភ្នៅ
(ភ្នំពេញ) សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ ដឹកនាំដោយបណ្ឌិត ហាន បូរិន បានធ្វើការសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងទីភ្នាក់ងារជាតិ និងមុខរបការងាររាជធានីភ្នំពេញ និងមានការចូលរួមពីលោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌព្រែក ព្នៅ តំណាងលោកអភិបាលខណ្ឌ បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥សែន នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជូនដល់ប្រជពលរដ្ឋក្រីក្រកម្រិត១ ចំនួន៤៨៨គ្រួសារ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ស្ថិតនៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានោះដែរក៏មានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្តីអំពី អត្ថប្រយោជន៍របស់TVET និង ការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីមន្ត្រីតំណាងមកពីគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន៧ ក្នុងរាជធានីភ្នំពេញ ដែលទី១-គឺ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ,ទី២-វិទ្យាស្ថានពហុបច្ចេក ទេសព្រះកុសុមៈ , ទី៣-វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍,ទី៤- វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស,ទី៥-វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ,ទី៦-វិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម ,និងទី៧-វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ។
នៅក្នុងឪកាសនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូលខ្ពស់ឆ្នាំ ២០៥០ មានតែជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និង ស្វែងរកការងារកាន់តែប្រសើរ ។ ក្នុងន័យនេះលោកបណ្ឌិតសូមអំពាវនាវឲ្យឪពុកម្តាយនិងអាណាព្យាបាលរបស់យុវជនទាំងអស់ដែលកំពុងតែរស់នៅក្នុងជីវភាពក្រីក្រ ក៌ដូចជាយុវជនដែលបោះបង់ចោលការ សិក្សាកន្លងមក សូមទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាច្រើននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន៧ ខាងលើនេះឲ្យបានគ្រប់ៗគ្នា ។
ពីព្រោះការមានចំណេះជំនាញពិតប្រាកដ គឺពិតជាមានសារសំខាន់ណាស់ ពិសេសគឺការមានទំនុកចិត្តលើខ្លួនឯងក្នុងការរស់នៅក្នុងសង្គមស៊ីរីល័យបច្ចុប្បន្ន ដែលងាយស្រួលស្វែងរកការងារធ្វើ និងការបង្កើតមុខរបរ បង្កើតប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ ។
លោកបណ្ឌិត ហាន បូរិន បានបញ្ជាក់បន្តថា កម្មវិធីអាហារូប ករណ៍របស់រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជា ជីវៈដល់យុវជន១.៥លាននាក់ បានចាប់ផ្តើមពីខែមករា ឆ្នាំ ២០២៤ កន្លងមក លើ៤៥មុខជំនាញ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។ គ្រប់យុវជន អាចចុះឈ្មោះរៀនដោយមិនបង់ប្រាក់ រីឯយុវជនដែលមានបណ្ណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺនឹងទទួលបានប្រាក់ ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងម្នាក់ៗជារៀងរាល់ខែផងដែរ ។
សូមជម្រាបជូនថា បើយោងតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់កាលនៅថ្ងៃទី១០ ខែមករា កន្លងមកថ្មីៗនេះថា ក្នុងដំណើរការអនុវត្តកម្មវិធីគោលនយោបាយផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន១,៥លាននាក់ នៅក្នុងឆ្នាំ ២០២៤កន្លងទៅ គឺបានទទួលសិស្ស ចុះឈ្មោះចូលរៀនប្រមាណ ៨ម៉ឺន៣ពាន់នាក់ ក្នុងនោះសិស្សកំពុងសិក្សា មានចំនួន ២ម៉ឺន៨ ពាន់នាក់ សិស្សបានបញ្ចប់ការសិក្សា ចំនួន១ម៉ឺន៧ពាន់នាក់ និងសិស្សទទួលបានការងារធ្វើ ចំនួនជិត១ម៉ឺននាក់ ។ សិស្សខ្លះ ដែលមិនមានការងារធ្វើ គឺពួកគេបានសហការគ្នាបើកអាជីវកម្មដោយ ខ្លួនឯង ៕
-
ព័ត៌មាន3 days ago
រដ្ឋមន្រ្ដីក្រសួងធនធានទឹក៖ អាជ្ញាធរទន្លេសាបសហការជាមួយស្ថាប័នពាក់ព័ន្ធ និងខេត្តបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ ចំណុច
-
កីឡា5 days ago
សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូ ៩ចំណុច ខណៈអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត
-
ព័ត៌មាន1 week ago
ផ្លូវខេត្តពីរខ្សែក្នុងខេត្តក្រចេះ គ្រោងបញ្ចប់ការស្ថាបនានាកំឡុងខែមេសា
-
ព័ត៌មាន6 days ago
សម្ដេចតេជោ៖ អ្វីដែលអ្នកដឹកនាំបន្តវេនបានធ្វើជាង១៦ខែកន្លងទៅនេះ ធ្វើបានល្អលើសពីការរំពឹងទុក
-
ព័ត៌មាន3 days ago
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់អំណោយមនុស្សធម៌ សម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យព្រះកេតុមាលា
-
ព័ត៌មាន4 days ago
ម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូង នៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង
-
ព័ត៌មាន6 days ago
ក្រសួងធនធានទឹកនឹងផ្ទេរចេញមុខងារ និងភារកិច្ចមួយចំនួនដែលជាន់គ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ
-
ព័ត៌មាន3 days ago
ពលរដ្ឋរីករាយប្រមូលផលត្រី ខណៈទិន្នផលត្រីឆ្នាំនេះកើនឡើង១០%បើធៀបនឹងឆ្នាំមុនៗ