ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា(១៩៧៩-២០២៥) នៅស្រុកពាមរក៍ ខេត្តព្រៃវែង
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន ទី១រដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) នៅស្រុកពាមរក៍ ខេត្តព្រៃវែងដែលមានប្រជាពលរដ្ឋចូលរួមជាង៦០០នាក់មកពីស្រុកចំនួនបីគឺស្រុកពាមរក៍ សុកពាមជរ និងស្រុកបាភ្នំ។
ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានឡើងអានសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានថ្លែងនៅក្នុងពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាជ័យជម្នះ៧មករា(១៩៧៩-២០២៥) នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កន្លងមក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា តាមរយៈរូបឯកឧត្តមផ្ទាល់នាថ្ងៃនេះ ថ្នាក់ដឹកនាំកំពូលៗ នៃស្ថាប័នជាតិ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចក្រឡាហោម ស ខេង សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់មតេចកត្តិសហបណ្ឌិត ម៉ែន សំអន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើការសួរសុខទុក្ខ និងក្ដីនឹករលឹកប្រកបដោយភាពកក់ក្តៅបំផុត ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ និងសូមគោរពជូនពរដល់ជនរួមជាតិទាំងអស់ ទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តម បានបន្តថា យើងជួបជុំគ្នានាពេលនេះ ជាការជួបជុំជាប្រពៃណីដែលយើងធ្លាប់បានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអបអរសាទរទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩។ ថ្ងៃទី៧ មករា ឆ្នាំ២០២៥ នេះ ជាថ្ងៃគម្រប់ខួបទី ៤៦ឆ្នាំ នៃទិវាជ័យជម្នៈជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជាចងចាំជានិច្ចថា “ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន។ បើគ្មានជ័យជម្នះ ៧មករា យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ”។ លើសពីនេះទៀតការជួបជុំគ្នានេះ ក្រៅពីការសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនជនរួមជាតិទាំងអស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយនូវសមិទ្ធផលរបស់រដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសមិទ្ធផលរបស់រាជរដ្ឋភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រេចបានក្នុងរយៈពេលៈជាង១៧ខែកន្លងមកនេះផងដែរ។
ឯកឧត្តម បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ដទៃទៀត ដែលបានដឹកនាំកសាងប្រទេសកម្ពុជា ឱ្យចេញពីស្ថានភាពក្រីក្រលំបាក ខ្វះខាត ដែលមជ្ឍដ្ឋានអន្តរជាតិធ្លាប់ល្បីថា កម្ពុជា ជាតំបន់អសន្តិសុខ មានសង្គ្រាមផ្ទៃក្នុង តែឥឡូវត្រូវបានប្រែក្លាយទៅជាសម្បូសប្បាយ ជាកោះសន្តិភាព និងជប្រទេសដែលទទួលបានប្រជាប្រិយភាពការទូត ទាំងក្នុងតំបន់ និងសកលលោក៕
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន7 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន4 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
-
ព័ត៌មាន1 week agoអាជ្ញាធរមីន៖ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
-
ព័ត៌មាន1 day agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០