កីឡា
ព្រះខ័នរាជ ចាញ់ប្រៀបភ្នំពេញក្រោន ១ពិន្ទុ ក្រោយយកឈ្នះបឹងកេត ២-០ ខណៈថាយហ្គឺរ ចាញ់ក្នុងដីលើកដំបូង
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងភ្នំពេញក្រោន ត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ក្រោយយកឈ្នះក្រុមបឹងកេត ២-០ ស្របពេលភ្នំពេញក្រោន ស្មើក្រុមណាហ្គាវើលដ៏ ០-០ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ។ រីឯក្រុមអង្គរថាយហ្គឺរ បានស្គាល់បរាជ័យក្នុងដីលើកដំបូង ក្រោយចាញ់ក្រុមភ្ញៀវវិសាខា ០-២ ។

សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះបានប្រើពេល ៣នាទី ដើម្បីបើកការនាំមុខបឹងកេត តាមរយៈការតែតបញ្ចប់ទីដោយកីឡាករ មិន រតនៈ ។ បន្ទាប់មកក្រុមទាំងពីរ បានបើកការវាយសម្រុកគ្នាកាន់តែស្វិតស្វាញ រហូតដល់នាទីបង្គ្រប់បន្ថែម នៃវគ្គទី២ ទើបព្រះខ័នរាជស្វាយរៀង រកបានគ្រាប់ទី២ ដោយកីឡាករ Cristian Dos Santos នៅនាទី៩០+៥ ដើម្បីធានា ៣ពិន្ទុបន្ថែម ស្របពេលក្រុមនាគខៀវ មិនអាចបំបែករបាំងការពារក្រុមម្ចាស់ផ្ទះបានឡើយ ។

រីឯក្រុមភ្នំពេញក្រោនវិញ បានត្រឹមចែកគ្នា ១ពិន្ទុ ជាមួយក្រុមភ្ញៀវណាហ្គាវើលដ៏ ក្នុងជំនួបជើងទី២ ក្រោយឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តពេញ ៩០នាទី ពុំមានក្រុមណាអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ នេះគឺជាលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្រុមទាំងពីរ ដែលអាចរក្សា Clean Sheet បាន ផ្ទុយពីជំនួបជើងទី១ ដែលភ្នំពេញក្រោន បានយកឈ្នះណាហ្គាវើដ៏ រហូតដល់ ៦-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។
ក្រឡេកទៅចាប់អារម្មណ៍ជំនួបលើទឹកដីខេត្តសៀមរាបវិញ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ មិនអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់នៅកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ បានឡើយ ក្រោយត្រូវក្រុមភ្ញៀវវិសាខា ស៊ុតបំប៉ោងសំណាញ់ទី ២គ្រាប់ ត្រឹមរយៈពេល ២នាទី ដោយកីឡាករ ស រតនា នៅនាទី៦២ និងនាទី៦៤ ។ នេះគឺជាការបរាជ័យលើកដំបូង ក្នុងចំណោម ៤ប្រកួតនៅកីឡដ្ឋានថ្មីរបស់ខ្លួន ដែលឈ្នះ ២ ស្មើ ១ និងចាញ់ ១ ។
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១៧ ដែលគេឃើញបេក្ខភាព Top-6 បណ្ដោះអាសន្នជួបគ្នានេះ ក្រុមភ្នំពេញក្រោន ដែលបន្ដឈរកំពូលតារាង គឺរកបាន ៤១ពិន្ទុ ហើយបន្ថយគម្លាតពិន្ទុពីក្រុមឈរលេខ២ ត្រឹម ១ពិន្ទុប៉ុណ្ណោះ ដោយព្រះខ័នរាជស្វាយរៀង រកបាន ៤០ពិន្ទុ ប៉ុន្ដែភ្នំពេញក្រោន មានប្រៀបដ្បិតចំណេញ ១ប្រកួតក្នុងដៃ ។ រីឯវិសាខា បន្ដឈរលេខ៣ រកបាន ៣៥ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ៤ មាន ២៩ពិន្ទុ ខណៈបឹងកេត និងណាហ្គាវើលដ៏ ឈរលេខ៥ និងលេខ៦ រកបាន ២៣ពិន្ទុស្មើគ្នា ។
ដោយឡែកការប្រកួត ២គូទៀត ក្រុមកងយោធពលខេមរភូមិន្ទ បានស្គាល់ជ័យជម្នះជាថ្មី ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣-០ ស្របពេលក្រុមគិរីវង់សុខសែន រកបាន ១ពិន្ទុទៀត ក្រោយប្រកួតស្មើក្រុកំពុងឡើងជើង ឡាយហ្វខេត្តព្រះសីហនុ ១-១៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦