ព័ត៌មាន
អតីតយុទ្ធជន និងពលរដ្ឋធ្លាប់ឆ្លងកាត់សម័យសង្គ្រាមគាំទ្រការបង្កើតច្បាប់ភេរវកម្ម
អតីតយុទ្ធជន និងពលរដ្ឋធ្លាប់ឆ្លងកាត់សម័យសង្គ្រាម យល់ឃើញថា ការតាក់តែងច្បាប់ដាក់ក្រុម ជ្រុលនិយមទៅជាក្រុមភេរវកម្ម គឺអាចធានានិរន្តរភាពសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងស្នើដល់រាជរដ្ឋាភិបាលគួរពន្លឿនការបង្កើតច្បាប់ថ្មីនេះ តាមសំណើផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។
អតីតយុទ្ធជនរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា នេះ បានប្រាប់BTVថា ជាការពិត ណាស់កន្លងទៅ និងបច្ចុប្បន្ន ក្រុមជ្រុលនិយមនៅក្រៅប្រទេស តែងតែអុជអាលប្រជាពលរដ្ឋឱ្យប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រពលរដ្ឋ។ ការអុជអាលដដែលៗ គឺដើម្បីផលប្រ យោជន៍បក្សពួកខ្លួនប៉ុណ្ណោះ មិនបានគិតគូរពីផលប្រយោជន៍ប្រទេសជាតិពិតប្រាកដនោះទេ ម្លោះហើយ ការបង្កើតច្បាប់ថ្មី ដាក់ក្រុមជ្រុលនិយមទៅជាក្រុមភេរវកម្ម ពិតមានជាមានសារសំខាន់ណាស់ ដើម្បីធានា និរន្តរភាពសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។
អតីតយុទ្ធជន បានសំដែងការគាំទ្រចំពោះគំនិតផ្ចតើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ឱ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម។
ពលរដ្ឋធ្លាប់ឆ្លងកាត់សម័យសង្គ្រោម បានលើកឡើងថា បច្ចុប្បន្ន ប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ រស់នៅសុខស្រួល ដូច្នេះពួកគេមិនស្តាប់តាមការញុះញង់របស់ក្រុមជ្រុលនិយមដែលមានបំណងចង់ផ្តួលរម្លំរាជរដ្ឋាភិបាលស្របច្បាប់នោះទេ។ លើសពីនេះ ប្រជាពលរដ្ឋបានស្នើដល់រាជរដ្ឋាភិបាល គួរពន្លឿនការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមទៅជាក្រុមភេរវកម្ម ដើម្បីទប់ស្កាត់អស្ថិរភាពសង្គម។
គំនិតផ្តួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ទៅជាក្រុមភេរវកម្ម ត្រូវបានអ្នកនយោបាយ ក្រុមអង្គការស៊ីវិល ប្រជាពលរដ្ឋ និងស្ថានប័នពាក់ព័ន្ធនានា ប្រកាសគាំទ្រជាបន្តបន្ទាប់៕ អត្ថបទ៖ សោភ័ណ




-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល