ព័ត៌មាន
កម្ពុជា-អ៊ីរ៉ង់ ប្តេជ្ញាពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសហប្រតិបតិ្តការលើវិស័យវប្បធម៌, នាទីសី្តការក្រសួង ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រី្ត សូមស្វាគមន៍ និងថ្លែងអំណរគុណដល់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ មែនទែនទៅកម្ពុជា-អ៊ីរ៉ង់ តែងតែគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ក្នុងកិច្ចការរបស់អង្គការយូណេស្កូ។
ជាមួយគ្នានោះភាគីទាំងពីរ កម្ពុជា-អ៊ីរ៉ង់ ក៏បានពិភាក្សាគ្នាទាក់ទងទៅលើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌។ ក្នុងនោះឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសប្តាហ៍ភាពយន្ត ដោយឯកឧត្តម មានបំណងចង់រៀបចំសប្តាហ៍ភាពយន្តនៅកម្ពុជា ពិព័រណ៌សិល្បៈសិប្បកម្ម និងស្នាៃហត្ថកម្ម ពីសធារណរដ្ឋអ៊ីរ៉ង់ មកដាក់តាំងបង្ហាញក្នុងពិព័រណ៌នៅកម្ពុជាផងដែរ។ បន្ថែមពីលើនេះឯកឧត្តម ក៏មានបំណងផ្តល់អាហារូបករណ៍ជូនដល់និសិ្សតកម្ពុជា (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) ដែលចាប់អារម្មណ៍សិក្សាលើវិស័យសិល្បៈវប្បធម៌ ដោយហេតុថា នៅអ៊ីរ៉ង់ មានសាកលវិទ្យាល័យមួយចំនួន សិក្សាលើជំនាញសិល្បៈវប្បធម៌។ ដូច្នេះរដ្ឋាភិបាលអ៊ីរ៉ង់ នឹងផ្តល់អាហារូបករណ៍ជាច្រើន ដល់និសិ្សតកម្ពុជា។
ជាការឆ្លើយតបលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត សូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសូមរីករាយចំពោះអាហារូបករណ៍ដែលអ៊ីរ៉ង់ ផ្តល់ជូននិសិ្សតកម្ពុជា។ ជាពិសេសលោកជំទាវរដ្ឋមន្រី្ត ក៏បានស្នើដល់អ៊ីរ៉ង់ គាំទ្របេក្ខភាពរបស់កម្ពុជា ទៅក្នុងអង្គការយូណេស្កូ សម្រាប់សមាជិកផ្សេងៗរបស់អង្គការយូណេស្កូ និងស្នើសុំអ៊ីរ៉ង់ ផ្តល់អាហារូបករណ៍លើជំនាញផ្សេងៗទៀត ដល់និសិ្សតកម្ពុជា។
នាឱកាសនោះឯកឧត្តម Ali Akbar Nazari បានគោរពអញ្ជើញលោកជំទាវរដ្ឋមន្រី្ត ទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងពិនិត្យលទ្ធភាពទៅតាមពេលវេលាជាក់ស្តែង ដើម្បីទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរវប្បធម៌ នៃប្រទេសទាំងពីរ ដោយសារតែកម្ពុជា អ៊ីរ៉ង់ ស្ថិតក្នុងតំបន់អាស៊ី ដូចគ្នា៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦