ភាពយន្ដខ្មែរ
តើការពិត គ្រូពេទ្យនិងកែវ ជាបងប្អូនបង្កើតគ្នា ឬក៏អត់! កុំភ្លេចរង់ចាំទស្សនារឿង កូនឥតខាន់ស្លា រដូវកាលទី២ឆាប់ៗនេះ
បន្ទាប់ពីការទន្ទឹងរង់ចាំរបស់ហ្វេនៗអស់រយៈពេលមួយឆ្នាំ នៅពេលនេះអ្នកដឹកនាំរឿង«កូនគ្មានខាន់ស្លា» …
បន្ទាប់ពីការទន្ទឹងរង់ចាំរបស់ហ្វេនៗអស់រយៈពេលមួយឆ្នាំ ពេលនេះអ្នកដឹកនាំរឿង«កូនគ្មានខាន់ស្លា» ដ៏ល្បីកក្រើកអ្នកទស្សនា គឺលោក ប៊ុន ចាន់ទី បានបង្ហើបឱ្យដឹងថា ខ្សែរឿងជីវិត «កូនគ្មានខាន់ស្លា» រដូវកាលទី២ នឹងចាក់ផ្សាយសប្តាហ៍ក្រោយនេះហើយ លើកញ្ចក់ទូរទស្សន៍បាយ័ន បន្ទាប់ពីរឿង«កូនប្រសាក្រៅភ្នែក» បញ្ចប់។

តារាសម្តែងល្បីៗ ដែលជាតួអង្គក្នុងរឿង«កូនគ្មានខាន់ស្លា»រដូវកាលទី១ ដូចជា លោក ម៉ឺន ឯកសុភារិទ្ធ កញ្ញា ឈិន មុន្នីនាថ កញ្ញា លឹម មួយហ្គេច លោក ហង្ស សម្បើមស័ក្ត នឹងវិលមកជួបទស្សនិកជនជាថ្មីក្នុងរដូវកាលទី២ នេះ រួមជាមួយការបង្ហាញមុខតួអង្គថ្មីផងដែរ។ ខ្សែរឿងជីវិត«កូនគ្មានខាន់ស្លា»រដូវកាលទី២ នឹងបង្ហាញពីជីវិតស្នេហារបស់កែវ និងសិទ្ធិបន្តទៀត ហើយបកស្រាយអាថ៍កំបាំងពិតថា តើកែវ និងសិទ្ធិជាបងប្អូនបង្កើតមានឳពុកជាមួយគ្នាពិតមែន ប្ញក៏មានអាថ៍កំបាំងអ្វីផ្សេងទៀត ដែលមិនទាន់បង្ហាញឱ្យទស្សនិកជនដឹងក្នុងរដូវកាលទី១។



ខណៈដែលខ្សែរឿងជីវិត«កូនគ្មានខាន់ស្លា»រដូវកាលទី២ កាន់តែជិតដល់ថ្ងៃចាក់បញ្ចាំងនៅសប្តាហ៍ក្រោយនេះ ហ្វេនៗដែលបានទស្សនាកាលពីរដូវកាលទី១ បាន comment បង្ហាញនូវអារម្មណ៍រំភើបក្នុងការទន្ទឹងរង់ចាំទស្សនាសាច់រឿងបន្ត។ ជាពិសេសហ្វេនៗក៏សង្ឃឹមថា កែវនិងសិទ្ធិមិនមែនជាបងប្អូនបង្កើតនឹងគ្នា ហើយបានជួបជុំគ្នាវិញ៕






ប្រភពអត្ថបទ៖ Selapaknews
កែសម្រួលដោយ៖ Ha Ti
-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន3 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន6 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន