ព័ត៌មាន
គណបក្សក្រៅរដ្ឋាភិបាល៖ ក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់យកឃាតកម្មលើលោក លឹម គឹមយ៉ា ធ្វើជាអាជីវកម្មកេងចំនេញនយោបាយ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល
គណបក្សនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជាបានលើកឡើងថា ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងគ្នីគ្នានៅក្រៅប្រទេសកំពុងទាញផលប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមានកូតាពីខាងលោក កឹម សុខា ខណៈដែលពួកគេព្យាយាមចោទប្រកាន់ និងទម្លាក់កំហុសទៅលើមន្រ្តីរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានថ្លែងថា៖«ករណីសាកសពលោក លឹម គឹមយ៉ានេះ គឺសម រង្ស៊ី កំពុងកេងចំនេញផ្នែកនយោបាយ ធ្វើអាជីវកម្មដ៏អាក្រក់មួយ។ ក្នុងរឿងនេះ រាជរដ្ឋាភិបាល ក៏កំពុងយកចិត្តទុកដាក់តាមដានក្រុមលោក សម រង្ស៊ី ដែលតែងតែយកសាកសពជនរងគ្រោះ មកធ្វើអាជីវកម្ម ដើម្បីទទួលបានផលចំនេញខាងនយោបាយ ហើយដាក់បន្ទុកមកលើរាជរដ្ឋាភិបាល»។
លោកបន្ថា៖«យើងឃើញថា សម រង្ស៊ី ជាមនុស្សម្នាក់ដែលស្អប់លោក លឹម គឹមយ៉ាពីមុនមកនោះ តែគាត់ហ៊ានផុសវីឌីអូឃាតកម្មនៅលើផេករបស់គាត់ ដើម្បីធ្វើអាជីវកម្មនយោបាយ និងដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះសបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយដែលគ្មានសីលធម៌ ព្រោះទង្វើសម រង្ស៊ី មិនដែលចូលចិត្តនឹងលោក គឹមយ៉ានោះទេ»។
ក្នុងករណីឃាតកម្មទៅលើបុគ្គលនយោបាយ ឬបុគ្គលសំខាន់ៗដែលជះឥទ្ធិពលខ្លាំងទៅលើសង្គម និងនយោបាយរបស់ប្រទេសជាតិ ដូចករណីឃាតកម្មលើលោក លឹម គឹមយ៉ា នេះជាដើម។ លោក គុជ លី បានចោទជាសំនួរមួយថា«តើអ្នកណាទទួលផលចំណេញពីរឿងនេះ?» ព្រោះការជួលឃាតករសម្លាប់មនុស្សជារឿងធំ និងប្រថុយប្រថានខ្លាំងណាស់។ ដូច្នេះទាល់តែមានផលចំណេញធំ ទើបគេហ៊ានសម្រេចចិត្តធ្វើទៅរួច។
លោកបន្ថែមថា រដ្ឋាភិបាលគ្មានផលចំណេញអ្វីទាល់តែសោះចំពោះករណីឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ដូចករណីលោក លឹម គឹមយ៉ា។ មិនត្រឹមតែមិនចំណេញ តែទទួលការខាតបង់ធំធេងពីព្រោះ បើមានឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ច្បាស់ណាស់ថា មតិមហាជនច្បាស់ជាសង្ស័យទៅលើបក្សកាន់អំណាចដែលជាគូបដិបក្ខរបស់ជនរងគ្រោះ។
ជាក់ស្តែង គ្រាន់តែរឿងនេះកើតភ្លាម ក្រុមប្រឆាំងដែលមានលោក សម រង្ស៊ី ជាមេដឹកនាំបានចោទប្រកាន់ភ្លាមៗដោយគ្មានសំចៃមាត់ បើទោះបីជាសមត្ថកិច្ច និងតុលាការមិនទាន់បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតណាមួយក៏ដោយ។

ចំណែកលោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានកត់សម្គាល់ពីសកម្មភាពនយោបាយរបស់លោក លឹម គីមយ៉ាថា លោក គឹមយ៉ា មិនមែនជាមនុស្សដែលមានឥទ្ធិពលសំខាន់នៅក្នុងឆាកនយោបាយទាល់តែសោះ ដោយគាត់គ្រាន់តែជាអតីតអ្នកតំណាងរាស្ត្រមួយរូបមកពីកូតាលោក កឹម សុខា ដែលរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោកមិនបានចេញមុខមាត់ក្នុងឆាកនយោបាយទតទ
លោកបន្តថា មហាជនទូទៅមិនដែលបានលឺឈ្មោះ និងមិនដែលបានស្គាល់លោក លឹម គីមយ៉ាទាល់តែសោះ។ ដូច្នេះ គេអាចចោទសួរយ៉ាងសាមញ្ញថា តើរដ្ឋាភិបាលមានការចាំបាច់អ្វីដែលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា? ឈរលើទឡ្ហីករណ៍ទាំងប៉ុន្មាននេះ គេមើលមិនឃើញទាល់តែសោះថា រដ្ឋាភិបាលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា។
លោក វិសិទ្ធគុន បានបញ្ជាក់ថា៖«ថ្មីៗនេះមានអតីតអ្នកនយោបាយខាងអតីតបក្សប្រឆាំងដែលរងការបាញ់ប្រហារនៅថៃ ក៏មានការចោទប្រកាន់មកដល់រាជរដ្ឋាភិបាល ដូច្នេះសួរថា តើរាជរដ្ឋាភិបាលមានផែនការអ្វីទៅធ្វើរឿងបែបនេះ? រាជរដ្ឋាភិបាល គឺមានតែអំពាវនាវកុំឱ្យដើរតាមទណ្ឌិត សម រង្ស៊ី ដើម្បីនាំគ្នាកសាងជាតិរបស់យើង»។
លោកបន្តថា៖«ការស៊ើបអង្កេតមិនទាន់លាតត្រដាងផង នាំគ្នាចោទរាជរដ្ឋាភិនបាល ហើយយើងធ្វើយ៉ាងមិច ទើបដឹងថា គាត់ទៅមានសត្រូវជាមួយនរណាខ្លះ តែពួកគេនាំគ្នាចោទមកលើរាជរដ្ឋាភិបាល។ ដូច្នេះរឿងនេះ គឺជាលាបពណ៌មករារដ្ឋាភិបាល ចឹងបងប្អូនឈប់ជឿក្រុមជ្រុលនិយមទាំងអស់នោះ»។
ជាក់ស្តែងលោក ឈុំ សេរីសុខុម ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិកបានលើកឡើងថា លោក លឹម គីមយ៉ា ធ្លាប់បាននិយាយបរិហារធ្ងន់ធ្ងរទៅលើលោក សម រង្ស៊ី ហើយសម រង្ស៊ី មានការខឹងសម្បារយ៉ាងខ្លាំងផងដែរ។
លោក សេរីសុខុម បានបញ្ជាក់ថា៖«លឹម គឹមយ៉ានេះ ខ្ញុំស្គាល់ច្បាស់ គឺគាត់បារាំង។ ការពិត បើនិយាយទៅ គាត់មានកូតាខាងគណបក្សសិទ្ធិមនុស្សលោក កឹម សុខា។ បុគ្គលនេះ បង្កបញ្ហា បង្កើតរឿង មិនដឹងគាំទ្រអ្នកណាមួយឱ្យពិតប្រាកដ។ តែឥឡូវរឿងគាត់នេះ មកចោទទម្លាក់កំហុសទៅគណបក្សប្រជាជនទៀត»៕
-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន7 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន7 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)