ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ នៃកិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍
កម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ជាលើកទី២ ដោយកិច្ចប្រជុំនេះមានតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងតំណាងប្រទេសប៉ាពូ ញូគី ណេ និងអង្គការមួយចំនួនទៀតចូលរួម។
កិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺមាន រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ហើយគោលបំណងនៃកិច្ចប្រជុំគឺដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា តាមរយៈកិច្ចសហការរវាងប្រទេសនិងប្រទេសក្នុងតំបន់ ក្នុងគោលដៅពង្រឹងប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជាដើម។
ថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំខាងលើនេះ ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយ នៃអគ្គនាយក អត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.) បានលើកឡើងថា កិច្ចប្រជុំនេះគឺជាឱ កាសដ៏ល្អមួយសម្រាប់បណ្តាញមន្រ្តីអាត្រនុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍បានជួបពិភាក្សាគ្នា ដើម្បី រកដំណោះស្រាយរួមគ្នាអំពីបញ្ហាអត្រានុកូលដ្ឋាន និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទង និង ប្រធានបទខាងលើនេះ។
នៅក្នុងកិច្ចប្រជុំនោះឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានប្រាប់ដល់អង្គប្រជុំថា ប្រ ទេសកម្ពុជាបានកំណត់នូវអាទិភាពលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សម្រាប់រយៈពេលវែង ដោយក្នុងនោះរួមមានការបង្កើតនូវអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលប្រមូលផ្តុំ ការងារជំនាញពាក់ព័ន្ធគ្នា ឲ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ។ ការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្ត ជាតិ ស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម សម្រេចឲ្យបាននូវគោលដៅ«បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ និងបុគ្គលម្នាក់ៗមានអត្តសញ្ញាណតែមួយ»។ ការប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជាដើម។
ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំ ក្នុង ការបន្តជំរុញនិងពង្រឹងការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្ម ជាក់ស្តែង«កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិ២០២៣-២០២៨ និងទាំងយុទ្ធសាស្រ្តបញ្ច កោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការជំរុញការអនុវត្តផែនការយុទ្ធ សាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណ កម្មឲ្យសម្រេចបានជោគជ័យដូចការគ្រោងទុកផងដែរ៕ អត្ថបទ៖ បាន ចក់







-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន