ព័ត៌មាន
សម្តេចតេជោ៖ ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹក អំពីដំណើរជីវិតរបស់សម្តេចក្នុងការកាន់ដំណែងជានាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភាកម្ពុជា ដោយសម្តេចបានលើកឡើងថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត របស់សម្តេច បានជួបការលំបាកជាច្រើនដោយគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំ ដែលសភាបោះឆ្នោតឲ្យសម្តេចកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤មករា២០២៥ )បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តី ទីពី ខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ ១៩៨៤។ មុនកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ដល់ខែមិថុនា១៩៨១ក្នុងវ័យ២៧ឆ្នាំ។ ខែមនា១៩៨១ក្នុងវ័យ២៩ឆ្នាំរបស់សម្តេច
សម្តេចបានរំលឹកទៀតថា ការកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។ សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពតផងនោះ គឺមានរយៈពេល៥៥ឆ្នាំហើយ ពោលគឺចាប់ពី ឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។ ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា (មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះដោយសាររដូវវស្សាឆ្នាំ១៩៨៤ មានទឹកជំនន់ផង និងរាំងស្ងួតផងដែលធ្វើឲ្យប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះស្រាយស្បៀងជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន»។
ជាមួយនឹងសំណេរនៃការរំលឹក អំពីការដឹកនាំប្រទេសអស់រយៈពេលជាង៤០ឆ្នាំមកនេះ សម្តេចតេជោក៏បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងវ័យដែលសម្តេចមានអាយុចាប់ពី១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំ ដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់សម្តេចផងដែរ៕អត្ថបទបាន ចក់











-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល