ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងស្នើដល់រដ្ឋបាលឃុំ/ស្រុកចុះពិនិត្យការងារស្ថាបនាផ្លូវមិនប្រក្រតី
ស្វាយរៀង ÷ តំណាងពលរដ្ឋភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង លោក ស៊ឹម ចាន់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានស្នើដល់រដ្ឋបាលឃុំ/ស្រុក និងផ្នែកពាក់ពន្ធ័ ចុះធ្វើការត្រួតពិនិត្យ ក្រុមហ៊ុនសោភណ្ឌ័ធានីស្ថាបនាផ្លូវ ដើម្បីជំរុញដល់ក្រុមការងារស្ថាបនាផ្លូវធ្វើអោយបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស សំដៅធានាដល់ការប្រើប្រាស់ផ្លូវបានយូរអង្វែង ។
តំណាងពលរដ្ឋបានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល សម្ដេចមហាបបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់ថវិកា តាមរយះមូលនិធីឃុំ/សង្កាត់ប្រើប្រាស់សម្រាប់ឆ្នាំ២០២៤ ធ្វើការស្ថាបនាផ្លូវឆ្លងកាត់មូលដ្ឋានដាក់អោយពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះកន្លងមកពុំមានផ្លូវប្រើប្រាស់ក្នុងការធ្វើដំណើរបានល្អនិងគេទេ។ តំណាងដ៏ដែលបានសុំណូមពរ ដល់ក្រុមការងារថា បើបានតែធ្វើផ្លូវហើយ សុំអោយក្រុមការងារធ្វើអោយបានត្រឹមត្រូវតាមបទដ្ឋាន កុំធ្វើអោយតែាន យខុសនិង គម្រោងដែលរដ្ឋបាលស្រុកនិងឃុំ ដាក់អោយដេញថ្លៃធ្វើ ដើម្បីបញ្ជៀស ការខាតបង់ថវិកាជាតិ ប្រើប្រាស់មិនបានយូរអង្វែង ខណៈដែលបច្ចុបន្បន្ននេះឃើញថាការស្ថាបនាខុសនិងគម្រោង ដែលលោកអភិបាលស្រុក បានធ្វើការប្រជុំផ្សព្វផ្សាយប្រាប់ថាផ្លូវដែលស្ថាបនានេះ មានកម្រាស់មួយតឹកកន្លះ តែការងារស្ថាបនាមិនដូចតាមការណែនាំរបស់រដ្ឋបាលស្រុកនោះទេ។ សំឡេង…….
ជុំវិញនិងការលើកឡើងរបស់តំណាងពលរដ្ឋស្នើដល់រដ្ឋបាលឃុំ/ស្រុក និងផ្នែកពាក់ពន្ធ័ ចុះពិនិត្យកែលំអរផ្លូវ លោក កុល ហ៊ុន មេឃុំត្រពាំងស្តៅ និងជាម្ចាស់គម្រោង បានចុះពិនិត្យនិងណែនាំដល់ក្រុមហ៊ុនរួចរាល់ហើយនៅថ្ងៃនោះដែរ ។
ដោយឡែកតំណាងហ៊ុនស្ថាបនាផ្លូវ លោក គឹម សោភណ្ឌ័ ប្រធានក្រុមហ៊ុនស្ថាបនាផ្លូវ បានទទួលតាមការណែនាំរបស់ម្ចាស់គម្រោងដោយធ្វើប្តេជ្ញាអនុវត្តគម្រោងដែលក្រុមហ៊ុនធ្វើការដេញថ្លៃបានពីរដ្ឋបាលស្រុក និងឃុំ អោយបានល្អ តែបច្ចុប្បន្នការងារស្ថាបនាផ្លូវរបស់ក្រុមហ៊ុនធ្វើមិនទាន់ហើយ ដូច្នេះ ក្រុមហ៊ុនធានានិងស្ថាបនាផ្លូវអោយបានល្អស្អាតតាមគម្រោង សូមបងប្អូនកុំមានការព្រួយបារម្មណ៏ ។
សូមបញ្ជាក់ថាផ្លូវមួយខ្សែប្រវែង ២ពាន់ ៨០ម៉ែត្រ ទទឹងផ្លូវ ៥ម៉ែត្រកន្លះ ក្រាលគ្រួសក្រហមទទឹងផ្លូវ៥ម៉ែត្រ កម្រាស់មួយតឹកកកន្លះ ដាំស្មៅតាមជើងទេ នឹងដាក់ស្លាកសញ្ញាគម្រោង ដែលពលរដ្ឋមានការស្នើដល់រដ្ឋបាលស្រុក/ឃុំ ចុះពិនិត្យការងារស្ថាបនានោះ ស្ថិតនៅក្នុងភូមិត្រពាំងស្គន់ថ្មី និងភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ដោយ ÷ ភា សារឹត





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦