ព័ត៌មាន
សមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបក្រុមក្មេងទំនើង២នាក់ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បារអំពៅ
ក្រុមក្មេងទំនើង០២នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនបាន ក្រោយពួកគេធ្វើសកម្មភាពបង្កហិង្សា ដោយបានកាប់បំផ្លាញម៉ូតូមួយគ្រឿង នៅមុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។
ជនសង្ស័យទាំង០២នាក់ត្រូវបានឃាត់ខ្លួនមានឈ្មោះ ប៉ាវ ស៊ីណា ( ជនដៃដល់ ) និងម្នាក់ទៀតឈ្មោះ លន់ វិល្លៀម ។
ការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចេង មុនីរ៉ា ប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងក្រោមការដឹកនាំកម្លាំងចុះស្រាវជ្រាវចុះចាប់ដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ។
ការចាប់ខ្លួនក្មេងទំនើងទាំង០២នាក់ខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះតែម្តង ពោលគឺកើតហេតុកាលពីយប់មិញ ព្រឹកឡើងសមត្ថកិច្ចបើកការស្រាវជ្រាវឃាត់ខ្លួនបាន ខណះក្រុមនេះនៅមានបក្សពួកបន្ថែមទៀតដែលកំពុងរត់គេច ហើយសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ផងដែរ ។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានកាំបិត និងដាវដែលធ្វើសកម្មភាពចំនួន០២ដើមផងដែរ ។
គួររំលឹកថា ៖ អំពើហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិខាងលើនេះ មិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ដោយម៉ូតូជនរងគ្រោះម៉ាក Honda Scoopy មួយគ្រឿងត្រូវរងការខូចខាតតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែបន្តក្រើនរំលឹកជារឿយៗ និងបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលមូលដ្ឋានក្រោមជាតិទាំងអស់ ត្រូវបន្តការយកចិត្តទុក និងពង្រឹងបន្ថែមកាន់តែខ្លាំងជាងសព្វមួយដង លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែកម្ទេចឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កចលាចលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ៕ លីហេង




-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS23 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច