ព័ត៌មាន
ក្រសួងការងារ ជំរុញដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលការបណ្តុះបណ្តាលជំនាញ ធីវ៉េត
ឯកឧត្តមរដ្ឋលេខាធិការ ងុយ រិទ្ធ បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវឱកាសឱ្យបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស (TVET) ក៏ដូចជាទទួលបាននូវការការពារសិទ្ធិទទួលបាននូវសេវារកការងារធ្វើ និងផ្តល់នូវកិច្ចគាំពារសង្គមផងដែរ ដើម្បីជួយឱ្យមានជីវភាពកាន់តែធូរធារ មានមុខរបរ និងការងារ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរ និងការងារ។
នៅក្នុងពិធីសន្និបាតសាមញ្ញស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមទ្រទ្រង់សេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) កាលពីកន្លងទៅនេះ ស្ថិតនៅសង្កាត់ក្រាំងធ្ង់ ខណ្ឌសនសុខ រាជធានីភ្នំពេញ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមក្នុងការពង្រីកសមាជិកបានកើនឡើងដល់ ៤,៣៣៦នាក់ ទីតាំងសេវាកម្សាន្តកើនដល់ ២៥៣ទីតាំង ក្នុងនោះភោជនីយដ្ឋាន និងខារ៉ាអូខេ (KTV) មានចំនួន២១៥, បៀហ្កាឌិន ចំនួន ២៤, ក្លិបកម្សាន្ត ចំនួន១២ និងឌិស្កូតែក ចំនួន២។ ជាមួយគ្នានេះ សមាគមក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នកបម្រើការក្នុងផ្នែកសេវាកម្សាន្ត។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សមាគម ដូចជា៖ ត្រូវខិតខំបង្កើនជំនឿទុកចិត្តពីសមាជិកដោយបម្រើផលប្រយោជន៍ជូនសមាជិកតាមទិសដៅផែនការដាក់ចេញប្រកបដោយផ្លែផ្កាទាំងបរិមាណ គុណភាព និងប្រសិទ្ធិផល។ ត្រូវបន្តចូលរួមជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.។ បន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្របេសកកម្មសមាគមបម្រើសមាជិក និងត្រូវបន្តកិច្ចសហការជាមួយក្រុមការងារទទួលបន្ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធខណ្ឌ ដើម្បីបង្កើនសកម្មភាព និងផ្តល់សេវាកម្មទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បណ្ណមូលនិធិសុខាភិបាល កិច្ចការពារសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ជាដើម៕










-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦