ព័ត៌មាន
សម្តេចតេជោ៖មុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានភាពចន្លោះប្រហោងធំណាស់ពាក់ព័ន្ធការដឹកនាំប្រទេស
ភ្នំពេញ ៖សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៃកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា មុនការធ្វើវិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាគឺមានចន្លោះប្រហោងធំណាស់ ពាក់ព័ន្ធការដឹកនាំប្រទេស ជាពិសេសពេលដែលនាយករដ្ឋមន្ត្រីមានបញ្ហា ដូចជាការលាលែងពីដំណែង ឬនាយករដ្ឋមន្រ្តីទទួលមរណភាព។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចតេជោមានប្រសាសន៍ថា មុននេះ ចន្លោះប្រហោងធំណាស់ក្នុងរដ្ឋធម្មនុញ្ញរបស់របស់កម្ពុជា។ ចន្លោះប្រហោងត្រង់ណា? គឺបើសិនជានាយករដ្ឋមន្រ្តីស្លាប់ ឬនាយករដ្ឋមន្រ្តីលាលែងចេញពីដំណែង មានន័យថា គណៈរដ្ឋមន្រ្តីទាំងមូលគឺរលាយ ព្រោះគេចង្អុលបង្ហាញត្រឹមថា បើដំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ អ៊ីចឹងការបកស្រាយនៅទីនេះមានន័យថា បើនាយករដ្ឋមន្រ្តី លាលែងាយករដ្ឋមន្រ្តីស្លាប់មានន័យថា អត់មានអ្នកណា្វើរដ្ឋមន្រ្តីតទៅទៀង គឺរលាយតាមគ្នា។
សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាដែលបានធ្វើវិសោធនកម្ម បានតម្រូវថា ប្រសិនបើនាយករដ្ឋមន្រ្តីទទួលមរណភាព ឬលាលែងចេញពីដំណែង ឧបនាយករដ្ឋមន្រ្តីដែលត្រូវបែងចែកភារកិច្ចរបស់នាយករដ្ឋមន្រ្តី នឹងធ្វើជានាយករដ្ឋមន្រ្តីស្តីទី ក្នុងពេលដែលអវត្តមាននាយករដ្ឋមន្រ្តី ត្រូវដឹកនាំគណៈរដ្ឋមន្រ្តីរហូតដល់រៀបចំគណៈរដ្ឋមន្រ្តីមួយរួចរាល់។ សម្តេចមានប្រសាសន៍ថា ភាពចន្លោះប្រហោងនេះ ជាការបង្កើតភាពចលាចលមួយធំណាស់ ដែលបង្កឱ្យមានបញ្ហានៅក្នុងប្រទេស៕
អត្ថបទ៖ វ៉ន ដារ៉ា




-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន7 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន7 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)