កីឡា
ពានសម្ដេចតេជោ-ថ្នាក់ជាតិ ចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈព្រះខ័នរាជ ត្រៀមខ្លួនរួចរាល់ដើម្បីការពារជើងឯក
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) នឹងចាប់ផ្ដើមការប្រកួតវគ្គ ៦ក្រុមចុងក្រោយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីការពារតំណែងជើងឯករបស់ខ្លួន ។

លោក ខេង សុបញ្ញា អ្នកចាត់ការទូទៅក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ទោះបីក្លិបមមាញឹកច្រើន ទាំងពានក្នុងស្រុក និងអន្ដរជាតិ តែក្រុមខ្លួន បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនីមួយៗ ដូចការលើកឡើងរបស់លោក Pep Munoz ថា ការប្រកួតកាន់តែច្រើន កីឡាករកាន់តែច្រើន ។ ដូច្នេះក្លិបនៅតែមានគោលដៅខ្ពស់ សម្រាប់ការប្រជែងពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ ។

សម្រាប់ការបើកទំព័រថ្មី នៃយុទ្ធនាការការពារតំណែងជើងឯកនេះដែរ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបសមាគមកីឡាបាល់ទាត់ខេត្តកែ នគេ នៅ្នុងវគ្គ ១៦ក្រុមចុងក្រោយ ខណៈជំនួបជើងទី១ រវាងក្រុមទាំងពីរ ត្រូវផ្លាស់ប្ដូរពីកីឡដ្ឋានខេត្តកែប ទៅប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន ចំការដូង នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ។
ដំណាលគ្នាផងដែរ នៅរសៀលថ្ងៃពុធនេះ ក៏នឹងមានការប្រកួត ២គូផ្សេងទៀត សម្រាប់ជំនួបជើងទី១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ ដោយក្រុមបឹងកេត ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម នៅទីលានវិទ្យាល័យព្រះសីហនុ និងក្រុមវិសាខា ត្រូវជួបក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប នៅកីឡដ្ឋាន SRU ខេត្តសៀមរាប៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦