ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំ។
ពិធីបិទសន្និបាតនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកស្រី កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, តំណាងក្រសួងមហាផ្ទៃ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តកំពង់ធំ, សមាជិក ក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកាំ ន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងកម្លាំងមានសមត្ថកិច្ច ស្រុក ក្រុង ឃុំ សង្កាត់ សរុបប្រមាណ៥០០រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម វង្សី វិស្សុត បានសម្តែងការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តកំពង់ធំ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន។
ឯកឧត្តម បន្តថា ការខិតខំប្រឹងប្រែងនេះ បានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនខេត្តកំពង់ធំ។
ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ធំ សំដៅបន្តថែរក្សា និងពង្រីកនូវសមិទ្ធផលរបស់ខេត្តបន្ថែមទៀត លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្ដល់នូវអនុសាសន និងគោលការណ៍ណែាំបន្ថែមលើកិច្ចការសំខាន់ៗមួយចំនួន សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយជីវភាពប្រជាជន ជាពិសេសការធ្វើពិពិធកម្មកសិកម្ម ដោយផ្ដល់បច្ចេកទេស ព័ត៌មានអំពីការសិក្សាទីផ្សារ និងត្រូវរិះរកវិធីសាស្ត្រកាត់បន្ថយការខាតបង់ របស់ប្រជាជនពីរបរកសិកម្ម, បង្កើតនិងបង្កើនមុខរបរ ប្រភពចំណូលផ្សេងៗជូនប្រជាជន ឱ្យទទួលបានចំណូលច្រើនជាងមុននិងមានស្ថិរភាព, រៀបចំផែនការអភិវឌ្ឍខេត្តដោយផ្សារភ្ជាប់ និងប្រទាក់ក្រឡាជាមួយផែនការមេដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បាននិងកំពុងរៀបចំ ជាអាទិ៍ ផែនការអភិវឌ្ឍកសិឧស្សហកម្ម ដំណាំស្វាយចន្ទី ផែនការអភិវឌ្ឍទេសចរណ៍ខេត្ត ផែនការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្តក្នុងខេត្ត ព្រមទាំងត្រូវបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ជាពិសេសអាជីវកម្មខ្នាតតូចនិងមធ្យម សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននិងការរីកចម្រើនរបស់ខេត្តកំពង់ធំ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ, ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយឱ្យបានល្អប្រសើរ, ការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណបណ្ណ ទាំងការធ្វើថ្មី ទាំងកែតម្រូវ ជៀសវាងកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ, ជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណតាម និងការដោះស្រាយទំនាស់ដីធ្លី ជាពិសេសដីពាក់ព័ន្ធតំបន់២ និងតំបន់៣នៃបឹងទន្លេសាប ដីព្រៃឈើនិងតំបន់ការពារធម្មជាតិវប្បធម៌, ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តីប្រកបដោយយុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿងដោយ ឈរលើគោលការណ៍ច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងត្រូវគិតគូពីប្រយោជន៍រួមរបស់ប្រជាជននិងប្រយោជន៍ជាតិ អនុវត្តតាមអភិក្រម «ដោះស្រាយបញ្ហា និងមិនបង្កើតបញ្ហា» ក្នុងគោលដៅកើនជំនឿទំនុកចិត្តពីប្រជាជន។
ឯកឧត្តម មានប្រសាសន៍ថា រដ្ឋបាលខេត្តនិងអង្គភាពក្រោមឱវាទ ត្រូវបន្តពង្រឹងអភិបាលកិច្ច លើកកម្ពស់សមត្ថភាព ធនធាន មនុស្ស និងប្រសិទ្ធភាពនៃការអនុវត្តការងារ ស្របតាមបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ និងការវិវត្តនៃបច្ចេកវិទ្យាដោយត្រូវរៀបចំផែនការច្បាស់លាស់ ជាពិសេសត្រូវផ្ដោតលើ មុខងាររចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាល ការបំពាក់ធនធានទាំងធនធានមនុស្សនិងទាំងហិរញ្ញវត្ថុ និងប្រព័ន្ធលើកទឹកចិត្តសមស្រប ប្រកបដោយបរិយាប័ន្ន។
ជាទីបញ្ចប់ លោក វង្សី វិស្សុត បានរំលឹកពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ សមាជិក សមាជិកា នៃអង្គសនិ្នបាតទាំងមូល ត្រូវរួមកម្លាំងគ្នាឱ្យទៅជាកម្លាំងសរុប ឈរលើផ្លូវតែមួយ ទិសដៅតែមួយ ខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ សកម្ម និងបុរេសកម្ម ដោយយក «ស្មារតីខ្វល់ខ្វាយពីប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ដែលនេះគឺជាក្តីសង្ឃឹម និងការចង់បានរបស់ប្រជាជន ក៏ដូចជារបស់រាជរដ្ឋាភិបាល» ដើម្បីសម្រេចចក្ខុវិស័យដ៏មានមហិច្ឆតារបស់កម្ពុជា៕

-
ព័ត៌មាន1 week ago
ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា,ឯកឧត្ដម គីម រិទ្ធី បញ្ជាឱ្យយកទៅដុតកម្ទេចចោល
-
ព័ត៌មាន6 days ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន2 days ago
សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង
-
ព័ត៌មាន1 week ago
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
-
ព័ត៌មាន7 days ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន3 days ago
កម្ពុជា-អាមេរិកឯកភាពគ្នា លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធបដិការ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
-
ព័ត៌មាន1 week ago
លោកជំទាវ ចាយ ច័ន្ទរ៉ានី ចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារដល់កងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ