ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ធុរកិច្ចកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅចិន
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចង់ឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកធ្វើធុរកិច្ច និងសហគ្រិននៅកម្ពុជា ចូលរួមក្នុង ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចេញចូលប្រទេសចិន (Canton Fair) ដែលជាវេទិកាពាណិជ្ជកម្មលំដាប់អន្តរជាតិលំដាប់ពិភពលោក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងការស្វែងរកដៃគូថ្មីៗសម្រាប់ធ្វើធុរកិច្ច។
ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផល នាំចេញនាំចូលប្រទេសចិន (Canton Fair) លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ នេះថា ពិព័រណ៍ផលិតផលនាំចេញ នាំចូលប្រទេសចិន (Canton Fair) គឺជាវេទិកាពាណិជ្ជកម្មលំដាប់អន្តរជាតិ ដោយបានផ្តល់ឱកាសសម្រាប់ធុរជនមកពីគ្រប់ទិសទីនៅ លើពិភពលោក ដើម្បីភ្ជាប់ទំនាក់ទំនង និងការស្វែងរកទីផ្សារសម្រាប់ធ្វើពាណិជ្ជកម្ម ជាពិសេសការជំរុញពង្រីកទំនាក់ទំនងរវាងកម្ពុជា-ចិនបន្ថែម ដើម្បីអនុញ្ញាត្តឱ្យទំនិញកម្ពុជានាំទៅកាន់ប្រទេសចិន និងពិភពលោកឱ្យបានកាន់តែច្រើន។
ត្តម ប្តថា េះគឺជាឱកាសមាសសម្រាប់ធុរកិច្ចនៅកម្ពុជា នាំយកផលិតផលរបស់ខ្លួន បង្ហាញនៅលើទីផ្សារប្រទេសចិន, ដែលការចូលរួមនេះ គឺជាសារមួយដ៏មានសារៈសំខាន់ ដោយបានបង្ហាញថា ផលិតផលរបស់កម្ពុជាមានគុណភាព អាចនាំចូលទីផ្សារក្នុង តំបន់ និងភពលោក និងក៏ជាសារដែលយើងត្រូវរៀនសូត្រពីការរៀបចំពិព័រណ៍ពីគេ ដើម្បីជំរុញដល់ការរៀបចំព្រឹត្តការណ៍ផ្សេងៗនៅ កម្ពុជាឱ្យកាន់តែល្អ និងទាក់ទាញថែមទៀត។
ជុំវិញពិព័រណ៍នេះដែរ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា សម្រាប់ពិព័រណ៍ លំដាប់អន្តរជាតិ ដែលធ្វើឡើងនៅប្រទេសចិន គឺជាឱកាសដ៍ល្អសម្រាប់ក្រុមហ៊ុនកម្ពុជា ដើម្បីចូលរួមបង្ហាញនូវផលិតផលរបស់ខ្លួន ក្នុងនោះចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ អាចសាកសួរព័ត៌មានលម្អិត ឬធ្វើការទំនាក់ទំនងមកសភាពាណិជ្ជកម្មកម្ពុជា ដើម្បី ជួយសម្រួបសម្រួលអំពីការចូលរួមក្នុងព្រឹត្តិការណ៍នោះ ដែលនឹងរៀបចំនៅទីក្រុងក្វាងចូវ ប្រទេសចិន នៅថ្ងៃទី ១៥ ខែ មេសា ខាងមុខ។
ទាក់ទិនការរៀបពិព័រណ៍នេះដែរ លោក ស៊ូ ពីន នាយករងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន លើកឡើងឱ្យដឹងថា ការរៀបលើក ទី១៣៦ នៃពិព័រណ៍ Canton Fair កន្លងមក ទទួលការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានឧស្សាហកម្ម ពាណិជ្ជកម្ម ទូទាំងសកលលោក ដែលមានចំនួនអ្នកទិញបរទេស ដែលចូលរួមពិព័រណ៍ដោយផ្ទាល់ បានបំបែកកំណត់ត្រាលើកទី ១ ដល់ ២៥ ម៉ឺននាក់ ក្នុងនោះ ផលិតផលថ្មីដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍ មានចំនួនជាង ១ លានមុខ។ ចំណែកការរៀបចំ Canton Fair លើកទី ១៣៧ ចំពោះ ចំណុចដែលលេចធ្លោរួមមាន៖ រចនាសម្ព័ន្ធមូលបទល្អប្រសើរ, ពាណិជ្ជករចូលរួមតាំងពិព័រណ៍មានគុណភាពខ្ពស់, ផលិតផលគុណភាព ល្អប្រសើរដ៏សម្បូរបែប, កម្មវិធីបន្ទាប់បន្សំ នៃកម្មវិធីមានចំនួនពេញលេញ, និងការទទួលបានបទពិសោធន៍ល្អ ជាមួយការចូលរួមពិព័រណ៍ ។ ចំណែកពិព័រណ៍ Canton Fair លើកទី១៣៧ នឹងបន្តបង្កើតឱ្យមានពិព័រណ៍ផលិតផលនាំចូល បច្ចុប្បន្នបានទាក់ទាញសហគ្រាសក្រៅ ប្រទេស មានចំនួនជាង ១ ម៉ឺន ៨ពាន់ មកពីជាង ១១០ ប្រទេស និងតំបន់ នៃការចូលរួមតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍នោះ៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន7 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល