ព័ត៌មាន
ឯកឧត្តម ឌិត ទីណា៖រដ្ឋាភិបាលកម្ពុជាត្រៀមផែនការរួចជាស្រេចដើម្បីដោះស្រាយបញ្ហាស្រូវជូនកសិករ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ចំពោះបញ្ហាស្រូវអង្ករ ក្រសួងមិនបានព្រងើយកន្តើយនោះទេ ពោលគឺបានរៀបចំផែនការ ក៏ដូចជាវិធានការណ៍នានាផ្សេងទៀត ដើម្បីអន្តរាគមន៍ជួយដល់ប្រជាកសិករ ករណីប្រសិនបើប្រជាកសិករជួបបញ្ហាធ្លាក់ថ្លៃស្រូវក្រោមតម្លៃដើមផលិត។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង នៅរសៀលថ្ងៃទី១៥ ខែមករានេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា នាពេលកន្លងមក មន្រ្តីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែចុះពន្យល់ប្រជាកសិករធ្វើម៉េចកាត់បន្ថយថ្លៃដើម ថ្លៃជី ថ្លៃថ្នាំ ប៉ុន្តែទទួលបានទិន្នផលស្រូវខ្ពស់ និងការចងក្រងសហគមន៍ទំនើបជាដើម។ ឯកឧត្តម បានបន្តថា ក្រៅពីនេះ ក្រសួងក៏បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេសមានម្លៃខ្ពស់នៅលើីផ្សារជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាដំណោះស្រាយបន្ទាន់ពេលនេះ ខណៈដែលមានការលើកឡើង និងត្អូញត្អែររបស់ពលរដ្ឋអំពីបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងនឹងត្រៀមអន្តរាគមន៍ ប្រសិនបើតម្លៃស្រូវធ្លាក់ក្រោមតម្លៃដើមផលិតមែនទែន និងមួយទៀតត្រៀមអន្តរាគមន៍នៅពេលដែលចូលឆ្នាំចិន-វៀតណាមខាងមុខ និងអស់ទីផ្សារ និងវិធានការណ៍មួយចំនួនផ្សេងទៀត ដែលក្រសួងត្រៀមរួចអស់ហើយ គិតគូរនូវអ្វីដែលអាក្រក់បំផុត និងគិតគ្រប់ជំហានជាមួយថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន គិតគ្រប់រូបភាពដែលអាចមាន និងវិធានការទប់ទល់រួចជាស្រេច។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥កន្លងទៅ ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ឲ្យដឹងថា ការឈានដល់វិបត្តិតម្លៃស្រូវ បន្ទាប់ពីឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីក៏បានកាត់បន្ថយការនាំចូល ហើយទាំងកម្ពុជា ទាំងវៀតណាម និងថៃ សុទ្ធតែចាល់ដូចគ្នា ប៉ុន្ដែឆ្នាំនេះ ជាឆ្នាំដែលកម្ពុជាអាចសល់ស្រូវលើសពីឆ្នាំមុនៗដែលមានប្រហាក់ប្រហែលជា ៧លានតោនសម្រាប់បម្រើឱ្យការនាំចេញ»៕
អត្ថប ឈិត បូរ៉ាវី

-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល