Connect with us

ព័ត៌មាន

ឱកាសការងារជាង ១ពាន់កន្លែង នឹងត្រូវតាំងបង្ហាញក្នុងវេទិកាការងារនៅថ្ងៃស្អែកនេះ នៅបរិវេណក្រសួងការងារ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំចំនួន៦ និងសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅទី១៦ ខែមករា ឆ្នាំ២០២៥ស្អែកនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១ ២៦៣កន្លែង ពីក្រុមហ៊ុនធំៗ៦ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុនធំៗទាំង៦ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ក្រុមហ៊ុន Mekongnet, ក្រុមហ៊ុន TRUMP FITNES, ម៉ាស្ទ័រ ស៊ុគីស៊ុប, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD) ក្រុមហ៊ុន Land and home និងមីក្រូហិរញ្ញវត្ថុជោគជ័យ។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក គុយ សុខា មន្ត្រីផ្នែក Partnership នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា(DDD) លើកឡើងថា លោកពិតជាសប្បាយចិត្តក្នុងការចូលរួមជាមួយ NEA ក្នុងការផ្តល់ព័ត៌មានពីទីផ្សារការងារ និងកឱកាសការងារដល់សិស្សនិស្សិត ពិសេសនិស្សិតដែលទើបតែនឹងបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ។ លោកបន្ថែមថា តាមរយៈកិច្ចសហការជាមួយនឹង NEA កន្លងមក លោកមើលឃើញថា NEA គឺជាស្ថាប័នមួយដែលយុវជនសិស្សនិស្សិតមិនគួរមើលរំលង់នោះទេ ព្រោះស្ថាប័រដ្ឋមួយនេះជាកន្លែងប្រមូលផ្តុំព័ត៌មានទីផ្សារនៅប្រទេសកម្ពុជាយ៉ាងសំបូរបែប មួយទៀតស្ថាប័នមួយនេះក៏ជាកន្លែងផ្តល់នូវមគ្គុទេសក៍ដំបូងក្នុងការផ្តល់នូវការប្រឹក្សាការងារចំពោះសិស្សនិស្សិតដែលឈានជើងចូលក្នុងទីផ្សារដំបូងផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia