ព័ត៌មាន
លោក Biden នឹងប្រគល់របៀបវារៈមិនទាន់បញ្ចប់ទៅឱ្យលោក Trump ជុំវិញភាពវឹកវរមជ្ឈិមបូព៌ា
ក្នុងពេលដែលលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ជិតឡើងកាន់តំណែងនៅថ្ងៃចន្ទ ២០ មករា ពេលនេះលោកប្រធានាធិបតី Joe Biden ហាក់កំពុងប្រគល់កិច្ចការដែលមិនទាន់រួចរាល់ជាច្រើនជុំវិញភាពវឹកវរមជ្ឈិមបូព៌ា ទៅឱ្យមេដឹកនាំថ្មីរូបនេះ។

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden គឺលោក Jake Sullivan បានពណ៌នាតំបន់មជ្ឈិមបូព៌ានៅចុងខែកញ្ញា ឆ្នាំ២០២៣ មុនពេលមានសង្រ្គាមហ្កាហ្សាថា “មានភាពស្ងប់ស្ងាត់ជាងមុន” ក្នុងរយៈពេលពីរទសវត្សរ៍ ប៉ុន្តែការវាយតម្លៃនោះនៅមិនបានយូរទេ។ ត្រឹមតែ ៨ថ្ងៃក្រោយមក ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីហ្កាហ្សា ចូលទៅអ៊ីស្រាអែល ដោយបង្កសង្រ្គាមដ៏បំផ្លិចបំផ្លាញ និងរាលដាលចលាចលពេញតំបន់ ជាវិបត្តិដ៏ធំដែលជះស្អាប់លើដំណែលនយោបាយការបរទេសរបស់លោក Biden ខណៈលោកត្រៀមខ្លួនចេញពីតំណែងនៅថ្ងៃទី២០ ខែមករា។

សូម្បីតែជំនួយការលោក Biden ដើរតួយ៉ាងសំខាន់ក្នុងការធានាកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា ដែលបានប្រកាសកាលពីថ្ងៃពុធ (១៥ មករា) ក៏ដោយ ក៏ក្រុមអ្នកវិភាគលើកឡើងថា កំណត់ត្រានយោបាយមជ្ឈិមបូព៌ារបស់លោក Biden ទំនងជាមិនត្រូវបានគេចងចាំច្រើនទេថាជម្លោះនោះបញ្ចប់ដូចម្ដេច ប៉ុន្តែគេនឹងចាំយ៉ាងច្បាស់ថាសង្រ្គាមនោះបានកើតឡើងក្នុងអាណត្តិលោក Biden ដែលហាក់ដូចជាហួសពីសមត្ថភាពរបស់លោកក្នុងការទប់ស្កាត់។

នេះក៏មានន័យថា នឹងនៅមានរឿងរ៉ាវដ៏ស្មុគស្មាញមិនទាន់បញ្ចប់ជាច្រើនទៀត ដែលត្រូវប្រគល់ទៅឱ្យលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump និងរដ្ឋបាលថ្មីដែលចូលមកដល់ដើម្បីដោះស្រាយ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧