ព័ត៌មាន
បេក្ខភាព ១៦រូបឈានឡើងវគ្គ ១/៨ ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Frenzy Freestyle
កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្វ្រីស្តាយល៍ (Frenzy Freestyle) បានឈានដល់វគ្គ១៦នាក់ចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះដំបូងកាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥។
ក្រោយការដាក់ពិន្ទុយ៉ាងសុក្រិតយុត្ដិធម៍ពី គណៈកម្មការជំនាញ ទាំង៤រូបរួមមាន ៖ លោក ឃួន ឡាបូរ៉ាវី, លោក រៀម សុខភិរម្យ, លោក ឡុង គីមហេង និងកញ្ញា សុខ សុខា ក្នុងអំឡុងការប្រកួតវគ្គជម្រុះដំបូង កម្មវិធីប្រកួត ហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយល៍ ឥឡូវនេះបានរកឃើញបេក្ខភាពទាំង១៦រូប ត្រៀមបង្ហាញសមត្ថភាពប្រកួតគ្នានៅវគ្គបន្ទាប់។
បេក្ខភាពទាំង១៦រូបរួមមាន៖ បេក្ខនារី ឌី គឹមយាន និង យ៉ែម នារី ព្រម ទាំងបេក្ខជន នៅ ស៊ីងជូ, ផ្លម ធិញហួស, លន់ ឆៃយ៉ា, ញ៉ក ភារុន, ណាន ប៊ុននីន, ទ្រី ណាំចែវ, ឯក តុលា, ខុម ពៅ, ចាន់ណាក់ វរៈបុត្រ, ចៀម សីហា, នួន វណ្ណា, ចាន់ សាមីឌី , ស៊ុ សាន និង ខុន ខេមរៈបុត្ថ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺមានបេក្ខនារី ២ ដែលត្រូវប្រកួតប្រជែងជមួយបេក្ខជន ១ រូបផ្សេងទៀត។ ការប្រកួតនេះមិនមែនផ្តោតសំខាន់លើជំនាញបាល់ទាត់ហ្រ្វីស្តាយល៍ តែម្យ៉ាងនោះទេ ប៉ុន្តែក៏មានទាំងក្បាច់រាំ Breakdance រួមបញ្ចូលផងដែរ។
លក្ខន្តិកៈមួយចំនួន ក្នុងការប្រកួតវគ្គ១៦នាក់ចុងក្រោយ៖
-ការប្រកួតមួយគូមានរយៈពេល ៣-៥នាទី ហើយបេក្ខជន ឬបេក្ខនារីម្នាក់នឹងត្រូវបង្ហាញចំនួន ៣ក្បាច់ (Freestyle) និង១ក្បាច់ (Break Dance)
-ក្នុងមួយដងបេក្ខជន ឬបេក្ខនារីម្នាក់មានពេល ៣០-៤០ វិនាទី ក្នុងការបង្ហាញ និងចន្លោះពេល ៣០-៤០ វិនាទីនោះ គឺត្រូវមានបង្ហាញក្បាច់វិញ្ញាសារបស់ខ្លួន (Freestyle & Break Dance) បន្ទាប់មកដល់វិនាទីត្រូវឈប់ ដើម្បីឱ្យដៃគូម្ខាងទៀតចាប់ផ្តើមម្តង ដូច្នេះមានន័យថាបេក្ខជន ឬបេក្ខនារីម្នាក់អាចបង្ហាញបានចំនួន ៣លើក
-មានតែបេក្ខជន ឬបេក្ខនារីម្នាក់ប៉ុណ្ណោះដែលត្រូវបង្ហាញក្បាច់ហ្វ្រីស្តាយល៍នៅចំកណ្តាលនៃឆាក (រូបរាងមូល) ហើយអំឡុងពេលការបង្ហាញ គឺបេក្ខជន ឬបេក្ខនារីម្នាក់ទៀត (គូប្រកួត) មិនអាចមានសកម្មភាពអ្វីដែលរំខានដល់បេក្ខជន ឬបេក្ខនារីកំពុងបង្ហាញនោះទេ
-បេក្ខជន ឬបេក្ខនារី មិនត្រូវបានអនុញ្ញាតឱ្យដូរគ្រាប់បាល់ ឬស្បែកជើង អំឡុងពេលសម្តែង ឬប្រកួតឡើយ ក្នុងករណីលើកលែងណាមួយជាក់ស្តែង (រហែកស្បែកជើង ឬបែកបាល់)
-បេក្ខជន ឬបេក្ខនារី ត្រូវតែព្យាយាមធ្វើយ៉ាងណាការបង្ហាញឱ្យបានល្អ
-គណៈកម្មការវាយតម្លៃ នឹងផ្តល់មតិយោបល់ រួមទាំងផ្តល់ពិន្ទុដោយផ្អែកលើជំនាញ
-អ្នកឈ្នះនឹងត្រូវបានប្រកាស ដោយផ្អែកលើលទ្ធផលដែលទទួលបានពីគណៈកម្មការវាយតម្លៃទាំង៤រូប
-ក្នុងករណីគូប្រកួតពិន្ទុស្មើគ្នានឹងត្រូវបានថែមចំនួន ១នាទី ដើម្បីប្រកួតបន្ត
-អ្នកចាញ់ក្នុងជុំនេះនឹងត្រូវជម្រុះចេញពីកម្មវិធី




-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន7 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន7 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)