ព័ត៌មាន
WHO និងពិភពលោកព្រួយបារម្ភខ្លាំងពី វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ៤ ប្រភេទនេះ!
ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ វីរុសនេះក៏មានលេចឡើងរូបរាងថ្មីៗជាច្រើនទៀតគួរឱ្យបារម្ភ។ បម្រែបម្រួលនៃវីរុសកូវីដថ្មីៗ ត្រូវបានអ្នកជំនាញសុខាភិបាលឱ្យឈ្មោះថា វីរុសបំប្លែងខ្លួន ដែលវីរុសនេះក៏ត្រូវបានព្រមានថា ជាប្រភេទងាយចម្លងនិងរាលដាលយ៉ាងឆាប់រហ័ស។
ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ វីរុសនេះក៏មានលេចឡើងរូបរាងថ្មីៗជាច្រើនទៀតគួរឱ្យបារម្ភ។ បម្រែបម្រួលនៃវីរុសកូវីដថ្មីៗ ត្រូវបានអ្នកជំនាញសុខាភិបាលឱ្យឈ្មោះថា វីរុសបំប្លែងខ្លួន ដែលវីរុសនេះក៏ត្រូវបានព្រមានថា ជាប្រភេទងាយចម្លងនិងរាលដាលយ៉ាងឆាប់រហ័ស។

ខាងក្រោមជាវីរុសកូវីដបំប្លែងខ្លួនថ្មីចំនួន ៤ ប្រភេទដែលអង្គការសុខភាពពិភពលោក (WHO) ខ្លាចរាលដាលខ្លាំង និងកំពុងបង្កក្ដីបារម្ភដល់ពិភពលោក។
១. វីរុសបំប្លែងខ្លួនអាល់ហ្វា (Alpha)

អាល់ហ្វាត្រូវបានគេស្គាល់ឈ្មោះម្យ៉ាងទៀតថា B.1.1.7 គឺជាវីរុសកូវីដបំប្លែងខ្លួន ដែលរកឃើញដំបូងនៅតំបន់ Kent ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ ២០២០ ។
វីរុសបំប្លែងខ្លួននេះត្រូវបានក្រសួងសុខាភិបាលអង់គ្លេសបញ្ជាក់ថា មានការចម្លងលឿនជាងកូវីដ-១៩ ព្រមទាំងបង្កហានិភ័យខ្ពស់នៃការចូលព្យាបាលនៅមន្ទីរពេទ្យ។
២. វីរុសបំប្លែងខ្លួនបេតា (Beta)

វីរុសបំប្លែងខ្លួនបេតាឬ B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ហើយឥឡូវនេះក៏មានវត្តមាននៅចក្រភពអង់គ្លេសផងដែរ។
អ្នកវិទ្យសាស្ត្រជឿថា វាមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែអាចរាលដាលលឿនជាងកូវីដធម្មតា។
វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងត្រូវបានគេរកឃើញនៅក្នុងខែមករា ឆ្នាំ ២០២១ ក្នុងចំណោមអ្នកដំណើរអង់គ្លេស។
៣. វីរុសបំប្លែងខ្លួនដេលតា (Delta)

ដេលតា ឬ B.1.617.2 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងខែតុលា ឆ្នាំ ២០២០ ។
វីរុសបំប្លែងឥណ្ឌាមួយនេះជាចំណែកដល់ការកើនឡើងយ៉ាងខ្លាំងនៃករណីអ្នកជំងឺ Covid-19 ក្នុងប្រទេសឥណ្ឌា ហើយនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ សេវាសុខភាពសាធារណៈអង់គ្លេស (PHE) បានចាត់ទុកវាជា “វីរុសបំប្លែងខ្លួនដ៏គួរឱ្យព្រួយបារម្ភ” បំផុត។
ឥឡូវនេះដេលតាត្រូវបានរកឃើញច្រើនជាងគេនៅក្នុងចក្រភពអង់គ្លេស ដែលអ្នកជំងឺប្រមាណជាង ៩០ ភាគរយជាអ្នកជំងឺមានផ្ទុកវីរុសដេលតានេះ។
យោងតាមការស្រាវជ្រាវពី PHE វីរុសបំប្លែងឥណ្ឌា (Delta) មានល្បឿនចម្លងលឿនជាងវីរុសបំប្លែងខ្លួនអង់គ្លេសប្រមាណ ៦០ ភាគរយឯណោះ។ ហើយអ្នកជំងឺដែលឆ្លងវីរុសដេលតា ប្រឈមហានិភ័យខ្ពស់បំផុតនៃការចូលមន្ទីរពេទ្យ។
៤. វីរុសបំប្លែងខ្លួនហ្គាម៉ា (Gamma)

ហ្គាម៉ាដែលត្រូវបានគេស្គាល់ឈ្មោះផងដែរថាជាវីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 និងបានរកឃើញដំបូងគេកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ នៅប្រទេសជប៉ុន នៅក្នុងចំណោមអ្នកដំណើរមកពីប្រទេសប្រេស៊ីល។
ហ្គាម៉ាត្រូវបានចាត់ថ្នាក់ជាវីរុសបំប្លែងខ្លួនគួរឱ្យព្រួយបារម្ភនៅក្នុងបញ្ជីរអង្គការសុខភាពពិភពលោក។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនប្រេស៊ីល អាចចម្លងរោគទ្វេដងដូចទៅនឹងវីរុសកូវីដ-១៩៕
អត្ថបទពី៖ កម្ពុជាថ្មី
កែសម្រួលដោយ៖ Ha Ti
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត