ព័ត៌មាន
តុលាការកូរ៉េខាងត្បូងបដិសេធសំណើដោះលែងប្រធានាធិបតីដែលត្រូវបានឃុំខ្លួនដោយសារច្បាប់អាជ្ញាសឹក
ក្រុមមេធាវីការពារក្ដីលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងនៅតុលាការក្នុងការធានាឱ្យមានការដោះលែងរូបលោកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មួយថ្ងៃបន្ទាប់ពីលោកត្រូវបានឃុំខ្លួនសម្រាប់ការសាកសួរជុំវិញការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹករបស់លោករយៈពេល៦ម៉ោងកាលពីខែមុន។

លោក Yoon ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងក្បែររដ្ឋធានីសេអ៊ូល បន្ទាប់ពីការសាកសួរជាង១០ម៉ោងកាលពីថ្ងៃពុធសប្ដាហ៍នេះដែរនៅទីស្នាក់ការកណ្តាលនៃការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ក្នុងអំឡុងលោកបានប្រើសិទ្ធិរបស់លោកក្នុងការរក្សាភាពស្ងៀមស្ងាត់។

លោកYoon បានបដិសេធការសាកសួរបន្ថែមដោយក្រុមម្ត្រីរាំងអំពើពុករលួយកាលពីថ្ងៃព្រហស្បតិ៍ ខៈក្រុមមេធាវីរបស់លោកបានអះអាងថា ការស៊ើបអង្កេតនេះគឺខុសច្បាប់។

ក្រុមមេធាវីបានស្នើឱ្យតុលាការក្រុងសេអ៊ូលពិចារណាការដោះលែងលោកYoon ដោយចោទសួរពីសុពលភាពនៃដីកាឃុំខ្លួនសម្រាប់លោកប្រធានាធិបតីរូបនេះ ដែលចេញដោយតុលាការស្រុកសេអ៊ូលខាងលិច។ប៉ុន្តែតុលាការកណ្តាលស្រុកបានបដិសេធញត្តិរបស់ពួកគេកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
លោក Yoon បានគេចវេះសំណើជាច្រើនលើកក្នុងការបង្ហាញខ្លួនសម្រាប់ការសាកសួរនៅចំពោះមុខភ្នាក់ងារប្រឆាំងអំពើពុករលួយ ហើយនគរបាល បានអនុវត្តប្រតិបត្តិការអនុវត្តច្បាប់ដ៏ធំមួយដែលបានប្រើកម្លាំងបុគ្គលិករាប់រយនាក់ដើម្បីឃុំខ្លួនរូបលោកនៅឯបរិវេណលំនៅដ្ឋានរបស់លោកក្នុងទីក្រុងសេអ៊ូល៕
-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល