ព័ត៌មាន
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជនអាយុតិចជាងគេ ៦ឆ្នាំ និងវ័យចាស់ជាងគេ ៨១ឆ្នាំ
ព្រឹត្តិការណ៍សំណេរអង្គរ លើកទី ២ នឹងរៀបចំជាថ្មី នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខ នៅពីមុខប្រាសាទអង្គរវត្ត។ ចំនួនបេក្ខជនចូលរួមនាពេលខាងមុខនេះ មានចំនួនរហូតដល់ជាង ១ ២០០នាក់ ក្នុងនោះបេក្ខជនដែលអាយុតិចជាងគេបំផុតគឺ អាយុ ៦ឆ្នាំ រីឯបេក្ខជនដែលមានវ័យចំណាស់ជាងគេ ៨១ឆ្នាំ។
ព្រឹត្តិការណ៍សំណេរអង្គរជាព្រឹត្តិការណ៍សរសេរតាមអានប្រចាំឆ្នាំ ដែលរៀបចំឡើងជាលើកទី ២ នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះ។ ការរៀបចំជាលើកទី ២ នេះ បានស្រូបទាញបេក្ខជនចូលរួមជាង ១ ២០០នាក់ ដោយក្នុងនោះបេក្ខជនមកពីខេត្តសៀមរាប មានចំនួនច្រើនជាងគេ បន្ទាប់មកគឺបេក្ខជន មកពីរាជធានីភ្នំពេញ និងបេក្ខជនពីខេត្ត បាត់ដំបង។
គួរឱ្យចាប់អារម្មណ៍ផងដែរ ការចូលរួមក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទី ២នេះ មានបេក្ខជនដែលវ័យក្មេងជាងគេ គឺអាយុ ៦ឆ្នាំមកពី រាជធានីភ្នំពេញ រីឯកបេក្ខជនដែលមានវ័យចំណាស់ជាងគេគឺអាយុ ៨១ឆ្នាំ មកពីខេត្តបាត់ដំបង។ បេក្ខជនដែលវ័យចំណាស់ជាងគេឈ្មោះ ឡាច រិ ជាពលរដ្ឋមួយរូបដែលស្រឡាញអក្សរសាស្ត្រខ្មែរជាខ្លាំង។

ក្នុងការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ គឺលោកមានគោលដៅហេតុផលច្បាស់លាស់។ ហេតុផលទី ១ គឺដោយសារចិត្តស្រឡាញ់អក្សរសាស្ត្រខ្លួនឯង និងការចង់ឃើញយុវជនខ្មែរសរសេរអក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវ។
សម្រាប់ព្រឹត្តិការណ៍សំណេរអង្គរនាពេលខាងមុខនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាអ្នកអានអត្ថបទសម្រាប់បេក្ខជនប្រកួតប្រជែង។
គណៈកម្មការនឹងចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជនបន្ទាប់ពីចប់ការប្រឡង ហើយនឹងប្រកាសលទ្ធផលនៅរសៀលថ្ងៃដដែលនោះ។ ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១-៣ និងបេក្ខអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១-៣ដូចគ្នា និងជ័យលាភីអក្សរស្អាត និងជ័យលាភីផ្សេងៗទៀតផងដែរ។ ព្រឹត្តិការណ៍សំណេរអង្គរ ជាការសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប៕ អត្ថបទ៖ គឹមហុក

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧