ព័ត៌មាន
ប្រធានសមាគមអ្នកចិញ្ចឹមសត្វថាតម្រូវការផ្គត់ផ្គង់ជ្រូករស់ក្នុងឱកាសចូលឆ្នាំចិនឆ្នាំនេះអាចហក់ឡើងដល់ជាង ១ម៉ឺនក្បាលក្នុងមួយថ្ងៃ
នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់ សម្រាប់បម្រើការហូបចុក នឹងអាចហក់ឡើងខ្ពស់ ក្នុងរង្វង់ពី ៩ ពាន់ក្បាល ទៅ ១ ម៉ឺន ១ ពាន់ក្បាល ក្នុងមួយថ្ងៃ ខណៈដែលតម្លៃសាច់ជ្រូកនៅលើទីផ្សារ នឹងអាចហក់ឡើងបន្តិចបន្ទួច ដោយមិនលើស ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាមនោះឡើយ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម និងការផ្គត់ ផ្គង់ជ្រូករស់ មាន់ ទា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃចិន នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥ នេះថា ជុំវិញមុខរបរចិញ្ចឹមសត្វ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមលក្ខណៈគ្រួសារ កម្ពុជាមាន កសិដ្ឋាន ចិញ្ចឹមធំៗជាច្រើនកន្លែង ប្រកបដោយស្តង់ដារ, បានន័យថា វិស័យចិញ្ចឹមនៅកម្ពុជា ជាពិសេសការចិញ្ចឹមជ្រូក បានកំពុងរីក ចម្រើនគួរឲ្យកត់សម្គាល់។

ចំណែកក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលជិតឈានមកដល់នេះ, លោក រំពឹងថា តម្រូវការផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារ អាចកើន ឡើងក្នុងរង្វង់ប្រមាណពី ៩ ពាន់ក្បាល ទៅ ១ ម៉ឺន ១ ពាន់ក្បាល ក្នុងមួយថ្ងៃ ទោះបីការកើនឡើងក្នុងរង្វង់ដូចជម្រាបជូនខាងលើនេះ ក៏ដោយ ក៏កម្ពុជាមិនខ្វះជ្រូករស់សម្រាប់ផ្គត់ផ្គង់នោះទេ ខណៈកសិករក៏បានត្រៀមរួចជាស្រាច់ នៅពេលដល់រដូវបុណ្យម្តងៗ។ ចំពោះ តម្លៃផ្គត់ផ្គង់សាច់ជ្រូកលើទីផ្សារវិញ សម្រាប់សាច់ចំហៀប បច្ចុប្បន្នមានតម្លៃរង្វង់ពី ១២,០០០ ក្នុងមួយគីឡូក្រាម ក្នុងនោះចំពោះ ពាណិជ្ជករចែកចាយនៅលើទីផ្សារ មិនទាន់មានតម្លៃលើស ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាមនោះឡើយ ។ តែទោះបីយ៉ាងណា នៅក្នុង ឱកាសនេះ ក៏ជាផ្នែកមួយជួយដល់អ្នកចិញ្ចឹមក្នុងស្រុកផងដែរ ។ ចំណែកតម្រូវការសត្វមាន់វិញ ទាំងមាន់ស្រែ និងមាន់ចិញ្ចឹមក្នុងកសិដ្ឋាន នៅក្នុងឱកាសនេះដែរ, នឹងអាចមានតម្រូវការហក់ឡើងរង្វង់ ១០ ម៉ឺនក្បាលក្នុងមួយថ្ងៃផងដែរ។
លោក ស្រ៊ុន ពៅ បន្តលើកឡើងថា ស្របពេលការចិញ្ចឹមសត្វជ្រូកក្នុងស្រុកបានហក់ឡើង ចំណែកតម្លៃទីផ្សារលក់ចេញនាពេល កន្លងមកគឺបានស្រុតចុះខ្លាំង តែបច្ចុប្បន្នដោយរាជរដ្ឋាភិបាលបានជួយជ្រោមជ្រែង និងលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុក និងស្របពេល រាជរដ្ឋាភិបាលកំពុងជំរុញទប់ស្កាត់នៃការនាំចូលសាច់បង្កកជាដើម ឃើញថា នៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ កម្ពុជាអាចផ្គត់ ផ្គង់សាច់ជ្រូក មាន់ ទា នៅក្នុងស្រុកបានពេញលេញ ដោយមិនមានការនាំចូលនោះឡើយ, នេះជាការបង្ហាញឱ្យឃើញពីការរីកចម្រើននៃ ការចិញ្ចឹមសត្វក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល