កីឡា
កីឡាករជឺជីតស៊ូ សុបញ្ញា ចេញទៅហាត់នៅអាមេរិក ៣ខែ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ ដើម្បីធ្វើការហ្វឹកហាត់រយៈពេល ៣ខែ នៅ Art of Jiu-Jitsu (AOJ) ដែលជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏ល្បីល្បាញនៅទីក្រុង Costa Mesa រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ ការបោះជំរំហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិរបស់កីឡាករឆ្នើមកម្ពុជារូបនេះ ទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក ទូច សុភ័ក្រ និងភរិយា ដើម្បីផ្ដល់ឱកាសឲ្យ សុបញ្ញា បានហ្វឹកហាត់កម្រិតខ្ពស់ជាមួយគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្រិតខ្ពស់នៅអាមេរិក ។
ប្រភពដដែលបន្ដថា មឿនលីម សុបញ្ញា នឹងត្រឡប់មកកម្ពុជាវិញ កំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតប្រជែងជាច្រើន ដូចជាំការប្រកួតជើងឯកអាស៊ី នៅហ្សកដានី ការប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ និងស៊ីហ្គេ លើកទី៣ នៅប្រទេសថៃ ព្រមទាំងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅហ្វីលីពីនជាដើម ។
តាមរយៈការហ្វឹកហាត់រយៈពេល ៣ខែនៅអាមេរិកនេះ ថ្នាក់ដឹកនាំសហព័ន្ធ បានដាក់ក្ដីរំពឹងខ្ពស់ថា សុបញ្ញា នឹងអាចអភិវឌ្ឍន៍សមត្ថភាពបានកាន់តែប្រសើរ ដើម្បីត្រៀមការប្រកួតអន្ដរជាតិទាំងអស់នេះ ពិសេសដើម្បីដណ្ដើមនូវមេដាយកិត្តិយសជូនជាតិមាតុភូមិបន្ថែមទៀត ។
គួរដឹងថា មជ្ឈមណ្ឌល Art of Jiu-Jitsu គឺជាកន្លែងប្រមូលផ្ដុំដោយគ្រូបង្វឹកលំដាប់ពិភពលោក ដែលបានបង្កើតនូវអត្តពលិកជើងឯកពិភពលោក និងគ្រូបង្វឹកជាច្រើន ក្នុងនោះក៏មានវត្តមានវីរកីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ផងដែរ៕ អត្ថបទ លី ឈុនឡា








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧