ព័ត៌មាន
កម្ពុជាឈ្នះមេដាយចំនួន ២ នៅក្នុងពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥ រៀបចំឡើងនៅប្រទេសថៃ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កម្មវិធីចំនួន២ របស់កម្ពុជាបានឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។ កម្មវិធីចំនួន ២ របស់កម្ពុជាដែលបានឈ្នះមេដាយនោះ រួមមាន៖
១. កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលភ មេដាយាស (លេខ១)
2. កម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២)។
នៅក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗចំនួន ១២០ មកធ្វើការប្រកួតប្រជែង ដោយត្រូវបែងចែកជា ៦ផ្នែក រួមមាន ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង ៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។ ក្រោយបានឆ្លងកាត់វគ្គជម្រុះជាច្រើនលើក គម្រោងទាំងពីរ ត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពផ្ដាច់ព្រាត់ផ្សេងទៀត ហើយជាលទ្ធផល “កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ” ទទួលបានជ័យលាភី មេដាយមាស លើដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថលល្អបំផុតរបស់អាស៊ាន និង “Tenbox ” ទទួលបានជ័យលាភី មេដាយប្រាក់ លើដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតរបស់អាស៊ាន។
ក.ប.ទ. សូមជម្រាបជូនផងដែរថា “កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ” គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែពីភាសាខ្មែរទៅភាសាខ្មែរប្រៃយ៍ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីលើកកម្ពស់គុណភាពសិក្សារបស់កុមារនិងសិស្សានុសិស្សដែលពិការភ្នែកឬខ្សោយគំហើញ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ឱ្យកាន់តែបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ គូសបញ្ជាក់ផងដែរថា កន្លងមក “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍” ក៏ធ្លាប់បានឈ្នះពានរង្វាន់
ទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ ដូចជាជ័យលាភី “Best Digital Research and Innovation of the Year” ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ និងទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតិន ដែលរៀបចំដោយសហភាពទូរគមនាគមន៍អន្តជាតិ (ITU)។ ចំពោះ “កម្មវិធី Tenbox” ជាផលិតផលនវានុវត្តន៍ឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យម្ហូបអាហារនិងបដិសណ្ឋារកិច្ច ប្រើប្រាស់ដើម្បីស្វែងរក ជ្រើសរើស និងធ្វើការបញ្ជាទិញនូវផលិតផលពីអ្នកផ្គត់ផ្គង់ដោយស្វ័យប្រវត្តិ ងាយស្រួល និងឆាប់រហ័ស។ គូសបញ្ជាក់ថា “កម្មវិធី Tenbox” ក៏ជាម្ចាស់ជ័យលាភីធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ ផងដែរ។

-
ព័ត៌មាន1 week ago
ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា,ឯកឧត្ដម គីម រិទ្ធី បញ្ជាឱ្យយកទៅដុតកម្ទេចចោល
-
ព័ត៌មាន5 days ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន1 week ago
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
-
ព័ត៌មាន2 days ago
សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង
-
ព័ត៌មាន6 days ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន3 days ago
កម្ពុជា-អាមេរិកឯកភាពគ្នា លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធបដិការ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
-
ព័ត៌មាន1 week ago
លោកជំទាវ ចាយ ច័ន្ទរ៉ានី ចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារដល់កងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ