ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កោតសរសើរថយន្តអគ្គិសនី អាយអន ល្អទាំងគុណភាព និងភាពស៊ីវិល័យ
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងកោតសរសើរថយន្តអគ្គិសនី អាយអន (AION) ដែល បង្ហាញថា ពិតជាល្អទាំងគុណភាព និងភាពស៊ីវិល័យ. លោកជំទាវ បានជំរុញឱ្យក្រុមហ៊ុនបន្តនាំចូលរថយន្តអគ្គិសនីទាំងអស់ ប្រកួតប្រជែងដោយស្មើភាពគ្នា ដោយទាមទារឱ្យប្រកួតប្រជែងក្នុងតម្លៃ និងសេវាកម្មឱ្យបានល្អ។
នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរថយន្តទំនើបអគ្គិសនី ហែបទេក (HYPTEC) HT និង AION V ស៊េរីឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី១៨ ខែមករាកន្លងទៅ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់និងសកល ហើយរថយន្តអគ្គិសនីមានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយពលរដ្ឋយល់សារៈសំខាន់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី។ លោកជំទាវ បានបន្តថា រថយន្តអគ្គិសនី បានរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក៏ដូចជាផ្ដល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ចការពារបរិស្ថាននិងសុខភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយឧស្ម័នពុល ជំនួសដោយការប្រើប្រាស់រថយន្តប្រេនឥន្ធនៈ និងការធានាឱ្យបាននូវសន្តិសុខថាមពល តាមរយៈការកាត់បន្ថយការពឹងផ្អែកការនាំចូលប្រេនឥន្ធនៈពីបរទេស និងភាពងាយរងគ្រោះនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈជាសកល។
លោក ម៉េង ហេង អគ្គនាយក នៃក្រុមហ៊ុន AION Cambodia បានបង្ហាញចំណាប់អារម្មណ៍ថា ភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បានបោះជំហានទៅមុខឥតឈប់ ស្របតាមភាវូបនីយកម្ម ឧស្សាហូបនីយកម្មទំនើបៗ មានបម្លាស់ប្តូរថ្មី ប្លែក តែកាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចម្បង។ លោកបន្តថា បេសកម្មនៃក្រុមហ៊ុន បានអនុវត្តស្របតាមអនុសាសន៍ដ៏ឧត្តមថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពីការបង្កើតប្រសិទ្ធភាពនិងបច្ចេកវិជ្ជា ក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីកាត់បន្ថយនូវជាតិពុលនៃឧស្ម័នកាបូនិច និងដើម្បីសុខមាលភាព សុខភាពប្រជាជន។
លោក Wang Haoyong នាយកគ្រប់គ្រង អាយអន ប្រចាំអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ដោយសារភាពឆ្លាតវៃ ទំនើបទាន់សម័យកាល បានធ្វើឱ្យ អាយអន ក្លាយជាម៉ាកយីហោលំដាប់កំពូលនៅក្នុងចំណាត់ថ្នាក់ម៉ាកយីហោរថយន្តថាមពលថ្មីរបស់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ជាមួយនឹងការលក់លើសពី ១លានគ្រឿង ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំ ៨ខែ អាយអន បានបំបែកកំណត់ត្រាពិភពលោកសម្រាប់ម៉ាកយីហោថាមពលថ្មីលក់លឿនបំផុត។
ក្នុងកម្មវិធីសម្ពោធជាខាងលើនេះ ក្រុមហ៊ុន បានប្រកាសបញ្ចុះតម្លៃពិសេសរហូតដល់ ៣ ០០០ដុល្លារ និងការផ្តល់ជូនកាដូជាច្រើន។ សូមបញ្ជាក់ថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក អាយអន ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន៕ អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧