ព័ត៌មាន
សម្តេចធិបតីដាក់ឈ្មោះឲ្យទណ្ឌិតក្បត់ជាតិបីជំនាន់ថា ជាអ្នកវិភាគជើង១០ភ្នែក៥ ខណៈអង្គុយតែរិះគន់ ដើម្បីគេងចំណេញនយោបាយ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់ និងអ្នកវិភាគមួយក្តាប់តូចថា ជាមនុស្សជើង១០ ភ្នែក៣ និងភ្នែក៥ ខណៈក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ អង្គុយតែរិះគន់រាជរដ្ឋាភិបាល ដើម្បីតែគេងចំណេញនយោបាយ,មានការគុំគួន និងច្រណែនឈ្នានីសជាដើមនោះ។
ការចំអកចំៗដល់ក្រុលក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ គឺបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុមនក វិភាគមួយក្តាប់តូចដែលំពុងនីរទេសខ្លួននៅក្រៅប្រទេស បានកំពុងវាយប្រហារដល់រាជរដ្ឋាភិបាលយ៉ាងខ្លាំងលើតម្លៃស្រូវ ដោយចោទរាជរដ្ឋាភិបាលថា មិនបានអើពើដល់ប្រជាកសិករ។ ប៉ុន្តែការវាយប្រហារ និងការរិះគន់របស់ពួកទាំងនោះមិនមែនធ្វើឡើងដើម្បីស្ថាបនា និងស្រលាញ់ប្រជាកសិករពិតប្រាកដនោះទេ គឺធ្វើឡើងដើម្បីគាប់សង្កត់ និងធ្វើឲ្យប្រជាពលរដ្ឋស្អប់ត្រកូល ហ៊ុន តែប៉ុណ្ណោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការចោទប្រកាន់ថារាជរដ្ឋាភិបាលមិនបានអើពើ ចំពោះបញ្ហាកសិកម្មជូនដល់ប្រជាកសិករនេះ ជាការចោទប្រកាន់ដោយអយុត្តិធម៌បំផុត ខណៈរាជរដ្ឋាភិបាលបានកំពុងខិតខំយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការរកទីផ្សារជូនដល់បងប្អូនប្រជាកសិករ ខណៈទីផ្សា សម្រាប់កសិកម្មពីមុនមានត្រឹមតែជាង៧០ប្រទេស ឥឡូវមានរហូតដល់ជាង៩០ ប្រទេសនោះ។
យ៉ាងណាក៏ដោយសម្តេចធិបតី បានផ្តំាផ្ញើទៅក្រុមអ្នកវិភាគជើង១០ ភ្នែកបី និងភ្នែកប្រាំទាំងនោះផងដែរថា កុំបន្ត យករឿងអ្វីគ្រប់យ៉ាងទៅភ្ជាប់ជាមួយនយោបាយទាំងអស់ ហើយបើគិតថាខ្លួនស្រលាញ់ជាតិពិតប្រាកនោះគប្បីទៅធ្វើការអង្វករដល់ទីផ្សាអន្តរជាតិ ឬទីផ្សាអឺរ៉ុបឲ្យមកជួយទិញកសិផលខ្មែរបន្ថែម កុំតាំងខ្លួនឯងថា ស្រលាញ់ជាតិ ស្រលាញ់ប្រជាជនតែបែជាអំពាវនាវឲ្យគេកុំទិញសមិទ្ធផលខ្មែរទៅវិញនោះ៕អត្ថបទបាន ចក់
-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល