ព័ត៌មាន
សម្ដេចធិបតី ឱ្យមន្រ្តីពាក់ព័ន្ធត្រៀមសង្រ្គោះស្រូវប្រាំងពលរដ្ឋ ខណៈកម្ពុជាអាចជួបខ្វះទឹកធ្វើស្រែប្រាំងនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ត្រៀមជួយសង្រ្គោះស្រូវប្រាំងពលរដ្ឋឱ្យបានទាន់ពេលវេលា ខណៈចាប់ពីពេលនេះ ដល់អំឡុង ខែមីនា ឆ្នាំ ២០២៥នេះ កម្ពុជាអាចប្រឈមបញ្ហាខ្វះទឹកធ្វើស្រែប្រាំង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា សម្ដេចបានផ្ដល់គោលការណ៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តពិនិត្យ និងត្រៀមអនុវត្តឱ្យបានទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលអាចប្រឈមនឹងបញ្ហាខ្វះខាតទឹកក្នុងការធ្វើស្រែនារដូវប្រាំងនេះ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីថ្នាក់ក្រោមជាតិ ក៏ដូចជាក្រសួងធនធានទឹក ក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធដ៏ទៃទៀត ដែលបានចាត់វិធានការអន្តរាគមន៍ជួយប្រជាកសិករជាហូហែរមកនេះ ប៉ុន្តែការបន្តធ្វើស្រូវប្រាំងរបស់ប្រជាកសិករ គឺនឹងមានរហូតដល់ចុងខែមីនា ទើបអាចចប់នៅរដូចច្រូតកាត់ ដូច្នេះមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបន្តតាមដានជាប់ជាប្រចាំ និងត្រូវអន្តរាគមន៍ជួយដល់កសិករឲ្យបានទាន់ពេលវេលា៕អត្ថបទ៖ វ៉ន ដារ៉ា
-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន7 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន7 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)