ព័ត៌មាន
រដ្ឋបាលខេត្តព្រះវិហារ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំប្រាសាទព្រះវិហារអគាររដ្ឋបាលសាលាខេត្តជាន់ទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ មន្ត្រីរាជការសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍បើកអង្គសន្និបាត ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោក្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការ បំពេញតួនាទី ភារកិច្ចការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានផ្តល់ កិច្ចសហការការងារបានយ៉ាងល្អប្រសើរ រហូតទទួលជោគជ័យ និងសម្រេចបានសមិទ្ធផល សំខាន់ៗ ជាច្រើនជូនសង្គមជាតិ និងប្រជាជនក្នុងមូលដ្ឋានខេត្តព្រះវិហារទាំងមូល។ឯកឧត្តមក៏បានអោយដឹងថា យើងជួបជុំគ្នានៅក្នុងអង្គសន្និបាតនៅថ្ងៃនេះ គឺដើម្បីរួមគ្នាធ្វើការវាយតម្លៃអំពីសមិទ្ធផល ការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២៤ នៅក្នុងក្របខណ្ឌ នៃការអនុវត្តតួនាទីភារកិច្ចស្រប តាមច្បាប់កំណត់ និងកិច្ចសហការសម្របសម្រួលកិច្ចការនានា ជាពិសេសការកំណត់ទិស ដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែល បានដាក់ចេញ។ ទន្ទឹមនឹងនេះដែរ អង្គសន្និបាតនឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធាន បទសំខាន់ៗចំនួន៤ ដែលផ្តោតសំខាន់លើ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការ លើកកម្ពស់ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស, ការលើកកម្ពស់ការផ្តល់សេវា, និងការគ្រប់គ្រង ធនធានធម្មជាតិ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំឡែកបទពិសោធន៍ផ្សេងៗ និងប្រមូល ធាតុចូលពីសមាជិក សមាជិកា នៃអង្គសន្និបាត ដាក់ចេញជាទិសដៅការងារ និងគោល ការណ៍សំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ខាងមុខ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានសង្ឃឹមជឿជាក់ ថា ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់នឹង ខិតខំយកចិត្តទុកដាក់ស្តាប់ ព្រមទាំងចូលរួមក្នុងក្រុមពិភាក្សា ដែលនឹងបែងចែកទៅតាម ប្រធានបទសំខាន់ៗ ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំឡែកបទពិសោធន៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ សម្រាប់ជាទិសដៅការងារអនុវត្តបន្ត នៅក្នុង ឆ្នាំ២០២៥នេះ។











-
PR NEWS6 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា5 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា5 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន3 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន4 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ