ព័ត៌មាន
សម្តេចមហាមន្ត្រី គុយ សុផល ចុះពិនិត្យប្រឡាយទឹក និងតំបន់ធ្វើស្រែបានពី២ទៅ៣ដងក្នុង១ឆ្នាំ ក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌
កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ,ឯកឧត្តមជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកឃុំ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត គណៈអភិបាលស្រុកបរិបូណ៌ បានអញ្ជើញចុះពិនិត្យប្រឡាយទឹក តំបន់ធ្វើស្រែបានពី២ទៅ៣ដងក្នុង១ឆ្នាំ និងជួបសួរសុខទុក្ខប្រជាកសិករនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីអោយដឹងពីតំរូវការរបស់ប្រជាកសិករក្នុងរដូវប្រាំងឆ្នាំនេះ។
ក្រោយពីការសាកសួរសុខទុក្ខប្រជាកសិករនៅក្នុងឃុំអញ្ចាញរូង សម្តេចមហាមន្ត្រី គុយ សុផល បានណែនាំដល់អាជ្ញាធរឃុំស្រុកខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុមការងារទាំងអស់ អោយពិនិត្យមើលស្រូវប្រជាកសិករ ប្រឡាយទឹក និងត្រូវជួយជាបន្ទាន់ប្រសិនបើបងប្អូនមានតំរូវការចាំបាច់ ដូចជាខ្វះខាតទឹកស្រោចស្រពផលស្រូវ ជាពិសេសត្រូវត្រៀមប្រភពទឹក និងប្រឡាយនាំទឹក ដើម្បីអោយស្រូវប្រជាកសិករទទួលបានទឹកគ្រប់គ្រាន់។ ម្យ៉ាងទៀតសម្តេច បានសំណូមពរដល់ប្រជាកសិករទាងអស់ក្នុងេត្តកំពង់ឆ្នាំង ្រូវស្តាប់ករណែនាំរបស់មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក ដើម្បីជៀសវាងលការខាតបង់ថវិកាក្នុងការបង្កបង្កើនផលស្រូវដោយមិនមានទឹកស្រោចស្រពគ្រប់គ្រាន់ ព្រោះកន្លែងខ្លះគេអោយធ្វើបានតែម្តង កន្លែងខ្លះអោយធ្វើ២ដង និងខ្លះទៀតអាចធ្វើបានដល់៣ដងក្នុង១ឆ្នាំ ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោតយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន និងកំពុងជំរុញបន្ថែមនូវការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ នៅគ្រប់ទីកន្លែង ដើម្បីអោយមានទឹកគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលស្រូវ។
ប្រជាកសិករនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ បានថ្លែងថា៖ ស្រូវប្រាំងរបស់ពួកគាត់បានធ្វើនេះ មិនទាន់ជួបបញ្ហាខ្វះទឹកស្រោចស្រពនៅឡើយទេ ព្រោះប្រព័ន្ធធារាសាស្ត្រលំហាច នៅមានទឹកទ្រទ្រង់ការស្រោចស្រពបាននៅឡើយ។ ដោយឡែកតំបន់ដែលពួកគាត់បានធ្វើស្រែប្រាំងនេះ គឺនៅជិតប្រព័ន្ធធារាសាស្ត្រលំហាច ដែលអាចធ្វើបានពី២ទៅ៣ដងក្នុង១ឆ្នាំ។ ប្រជាកសិករបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចមហាមន្ត្រី គុយ សុផល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបរិបូណ៌ ដែលសម្តេចទាំងអស់បានខិតខំជួយប្រជាកសិករពីធ្វើស្រែតាមទម្លាប់ មកធ្វើស្រែបានពី២ទៅ៣ដងបែបនេះ និងនាំអោយជីវភាពប្រជាកសិករបានធូធារជាលំដាប់៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន7 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន7 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន5 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
-
ព័ត៌មាន2 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន2 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០