ភាពយន្ដខ្មែរ
រំភើបចិត្តណាស់! រឿង «ក្រមុំមុខពីរ» បានអ្នកគាំទ្រ ខម្មិនសរសើរអស់ពីចិត្ត សម្រាប់ភាគបញ្ចប់យប់មិញ
ត្រឹមភាគទី ៤៦ រឿង «ក្រមុំមុខពីរ» បានឈានមកដល់ភាគបញ្ចប់ កាលពីយប់មិញនេះ។ ជាមួយនឹងទស្សនីយភាព និងឈុតឆាកដ៏ល្អមើល ដែលកាន់តែធ្វើអោយអ្នកទស្សនាញញឹមបិទមាត់លែងជិតហើយ។
ត្រឹមភាគទី ៤៦ រឿង «ក្រមុំមុខពីរ» បានឈានមកដល់ភាគបញ្ចប់ កាលពីយប់មិញនេះ។ ជាមួយនឹងទស្សនីយភាព និងឈុតឆាកដ៏ល្អមើល ដែលកាន់តែធ្វើអោយអ្នកទស្សនាញញឹមបិទមាត់លែងជិតហើយ។


ក្នុងនោះ យើងក៏ឃើញមានការខម្មិនពាក្យពេចន៍ល្អចាច្រើនពីអ្នកទស្សនា ពិសេសហ្វេនជាអ្នកគាំទ្ររឿង «ក្រមុំមុខពីរ» តាំងពីដើមរឿងមក។


ក្រៅពីការខម្មិនឆ្លងឆ្លើយគ្នានៅក្នុងការឡាយយ៉ាងសប្បាយរីករាយ អ្នកគាំទ្របានបញ្ចេញមតិរៀងៗខ្លួនរបស់ពួកគេ ថាពេញចិត្ត និងសូមសរសើរដល់អ្នកនិពន្ធ រួមជាមួយតួអង្គសម្ដែងចេញពីចិត្ត ពីសមត្ថភាពរបស់ពួកគាត់។ បន្ថែមពីនេះទៀត យើងក៏ឃើញការខម្មិនឆ្លើយតបមួយចំនួនពីខាងតួអង្គសម្ដែងក្នុងរឿងផងដែរ ដូចជាលោក ទ្រី តារាវុធ (តួ ទី) នាយ ចៃ (តួ បុស្បា) រួមជាមួយតារាសម្ដែងកិត្តិយសមួយចំនួនទៀត។


ការគាំទ្ររបស់ទស្សនិកជន ជាកម្លាំងចិត្តរបស់យ៉ាងមានប្រសិទ្ធិភាព និងមានតម្លៃបំផុតសម្រាប់ផលិតករ និងតារាសម្ដែងគ្រប់រូប។ ជាចុងក្រោយ ខាងទូរទស្សន៍ បាយ័ន សន្យាថានឹងនាំយកខ្សែភាយន្តខ្មែរល្អៗមកចាក់ផ្សាយជូនទស្សនាជាបន្តបន្ទាប់ទៀត៕



អត្ថបទដោយ៖ Ha Ti
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង