ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីអបអរទិវាអនាម័យបរិស្ថានជាតិ មុនពិធីបុណ្យអុំទូកនៅសប្តាហ៍ក្រោយ
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងដៃគូពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៦ មុនព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ ពិធីនេះប្រព្រឹត្តិទៅ នៅសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងអ្នកចូលរួមមានដូចជា៖លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា និងប្រជាពលរដ្ឋជាដើម។
នៅក្នុងអង្គពិធីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» មិនត្រឹមតែឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានរបស់ក្រសួងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចចាំបាច់បំផុតរបស់យើង ទាំងអស់គ្នា ក្នុងនាមជាម្ចាស់ផ្ទះដ៏ល្អ ដើម្បីបង្ហាញពីមុខមាត់ដ៏ស្រស់បំព្រង សណ្តាប់ធ្នាប់ល្អ អនាម័យស្អាត និងភាពជាទីក្រុងបៃតងប្រកបដោយផាសុកភាពជូនដល់ភ្ញៀវជាតិ និងអន្តរជាតិក៏ដូចជាពិភពលោកទាំងមូលបានឃើញ។
ឯកឧត្តមបានបន្តថា សកម្មភាពដ៏ផុលផុសនៅថ្ងៃនេះ នឹងក្លាយជាចលករ ជំរុញស្មារតីស្រឡាញ់បរិស្ថានឱ្យជ្រាបចូលទៅក្នុងបេះដូងប្រជាពលរដ្ឋគ្រប់រូប ដើម្បីប្រែក្លាយរាជធានីភ្នំពេញឱ្យទៅជាទីក្រុងដែលគ្មានសំរាមរាយប៉ាយ មានសោភ័ណភាពស្រស់ បំព្រង ស័ក្តិសមជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ផ្ទះដ៏ល្អឯកសម្រាប់ ព្រឹត្តិការណ៍អន្តរជាតិនានា ដូចជាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលទើបតែបញ្ចប់នាពេលថ្មីៗ នេះ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរបំផុត។
ក្រៅពីនេះ ឯកឧត្តមក៍បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកសំរាមឲ្យបានត្រឹមត្រូវ ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំនៅសប្តាហ៍ក្រោយពេលមកដើរលេងកម្សាន្ត នៅWalk street ត្រូវយកសំរាមបោះចោលក្នុងធុងសំរាម ដោយរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំធុងសំរាមជាច្រើនរួចរាល់។
ឯកឧត្តមថ្លែងថា«បើទោះបីនៅរាជធានីភ្នំពេញមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូក តែរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្លូវថ្មើជើងចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥ សម្រាប់ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងឱកាសព្រះពិធីបុណ្យអុំទូក ដូច្នេះហើយប្រជាពលរដ្ឋមកដើរលេងកម្សាន្តសូមចូលរួមដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថាន អនាម័យស្អាត»។
យុវជនបានលើកឡើងដែរថា បរិស្ថានស្អាត គឺមានសារសំខាន់ណាស់ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងប្រទេសកម្ពុជា និងរួមចំណែកធ្វើឲ្យសុខភាពល្អផងដែរ ម្លោះហើយដើម្បីឲ្យបរិស្ថានស្អាត និងមានអនាម័យ ត្រូវទុកសំរាមឲ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
យុវជនបានថ្លែងថា «ក្នុងនាមពួកយើងជាយុវជនខ្មែរ គឺត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យឲ្យបានស្អាត ដោយពួកយើងទុកសំរាមបានត្រឹមត្រូវ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដដៃទៀត យល់ដឹងពីសារសំខាន់នៃបរិស្ថាន»។
គួររំលឹកដែរថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងចលនាឱ្យប្រជាពលរដ្ឋ ព្រះសង្ឈ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ វត្តអារាម សាលារៀន និងមន្ទីរពេទ្យជាដើមនោះ ចូលរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង។ អត្ថបទ៖ទូច សោភ័ណ














-
ព័ត៌មាន1 day agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន24 hours agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 day agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 day agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 day agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 day agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន1 day agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន