ព័ត៌មាន
សមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្រទេសកាណាដា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបើកឱកាសជូននិស្សិតកម្ពុជាដែលមានសមត្ថភាព ឈានទៅបន្តការសិក្សាថ្នាក់បណ្ឌិត (PhD) នៅគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយនេះ។
សមិទ្ធផលដ៏វិសេសវិសាលនេះ គឺជាស្ពានចម្លងបញ្ញាដ៏រឹងមាំមួយទៀតរបស់សមាគម អ.ម.ត ក្នុងការពង្រីកបណ្តាញដៃគូយុទ្ធសាស្ត្រអន្តរជាតិ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ទទួលបានការស្រាវជ្រាវ ចំណេះដឹង និងជំនាញឯកទេសកម្រិតខ្ពស់ពីប្រទេសកាណាដា។ ការវិនិយោគលើបញ្ញាញាណនាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏មានអានុភាពក្នុងការកសាង «មូលធនមនុស្សប្រកបដោយសក្តានុពលខ្ពស់» ស្របតាមចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕








-
ព័ត៌មាន1 day agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន24 hours agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 day agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 day agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 day agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 day agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន1 day agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន