ព័ត៌មាន
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ តម្លៃស្រូវអូអឹមនឹងបន្តឡើងថ្លៃក្រោយចប់បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវឲ្យប្រជាកសិករ ក៏ដូចជាសហគមន៍កសិករ ដែលមានស្រូវក្នុងពេលនេះកុំទាន់អាលបង្ខំច្រូតកាត់ ព្រោះថា នៅក្រោយចប់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម នឹងមានការកើនឡើងតម្លៃត្រឡប់មកវិញ និងម្យ៉ាងទៀតដោយសារមានការបញ្ជាទិញពីខាងក្រៅត្រឡប់មកវិញដែរ។

ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី២១ មករា ឆ្នាំ២០២៥នេះ ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ជាព័ត៌មានចង់ចែករំលែកដល់ប្រជាកសិករ និងសហគមន៍កសិកម្មទាំងអស់ នៅក្នុងកំឡុងពេលនេះ ជាកំឡុងគៀករដូវបុណ្យប្រពៃណីចិន និងវៀតណាម អញ្ចឹងការបញ្ជាទិញពីប្រទេសជិតខាងទៅលើដំណាំស្រូវនេះ មានការយឺត មានការតិចជាងមុន អ្វីដែលជាដំណោះស្រាយភ្លាមៗនៅក្នុងស្ថានការណ៍នេះ គឺស្នើសុំឲ្យប្រជាកសិករ ក៏ដូចជាសហគមន៍កសិករកុំទាន់អាលបង្ខំច្រូត ទុកស្រូវឲ្យទុំពេញគុណភាព ឬហាទុំញាស់ ហើយប្រសិនបើមានទីលានអាចហាលទុកបាន ឬក៏មានជង្រុកដែលអាចរក្សាទុកបាន គួរតែរក្សាទុកសិន ក្រោយចប់ចូលឆ្នាំចិន-វៀតណាម នឹងមានការកើនឡើងតម្លៃត្រឡប់មកវិញ ដោយសារមានការបញ្ជាទិញពីខាងក្រៅត្រឡប់មកវិញផងដែរ ខណៈរយៈពេល ៣-៤ថ្ងៃចុងក្រោយនេះ តម្លៃស្រូវក៏ចាប់ផ្តើមមានកំណើនត្រឡប់មកវិញហើយដែរ នៅក្នុងមុខរោងម៉ាស៊ីនកិនស្រូវឥឡូវនេះ មានការទទួលទិញចន្លោះតម្លៃប្រហែល ៨៤០ ទៅ ៨៦០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទគុណភាពស្រូវ។

ជុំវិញបញ្ហាស្រូវអង្ករនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តលើកទឹកចិត្តដល់ប្រជាកសិករ ទី១. ឲ្យងាកមកដាំពូជយុទ្ធសាស្រ្តរបស់កម្ពុជាដែលជាអង្ករក្រអូប ទី២. ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីព្រោះនេះជាអ្វីដែលយើងអាចធានាថា មានភាពច្បាស់លាស់ តម្លៃល្អ ទទួលបានព័ត៌មានមុននឹងធ្វើការសម្រេចចិត្តដាំ ហើយអ្វីដែលចង់លើកទឹកចិត្តបន្ថែមទៀតនោះ គឺការចងក្រងទៅជាសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។
សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង។ ដោយឡែក ចំពោះ ការចុះបញ្ចី, ការផ្សព្វផ្សាយ, ការៀបចំធ្វើផែនការអាជីវកម្ម និងនីតិវិធីផ្សេងៗទៀត ក្រសួងកសិកម្ម ធានាសម្របសម្រួលជូន៕ អត្ថបទ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន7 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)