ព័ត៌មាន
កម្ពុជាកំពុងអនុវត្តប្រព័ន្ធថវិកា ដោយមានភាពទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ
ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធដែលខ្វះចន្លោះ មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ, បច្ចុប្បន្នកំពុង អនុវត្តដំណាក់កាលចុងក្រោយ នូវគណនេយ្យភាពសមិទ្ធកម្ម នៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព ពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្ម សាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នៅថ្ងៃទី ២២ ខែ មករា នេះថា នៅក្នុងរយៈពល៥្នាំដំបូង នៃការអនុវត្តដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់, ថវិកាជាតិត្រូវបានកែលម្អឲ្យមានភាពជឿទុកចិត្ត, ដែលទទួលបាននូវការវាយតម្លៃខ្ពស់ ពីតួអង្គពាក់ព័ន្ធទាំងអស់, ទាំងប្រជាពលរដ្ឋ, មន្ត្រីរាជការ, និងស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរ-ជាតិ ។ ទាំងអស់នេះ សុទ្ធសឹងជាសមាសធាតុគន្លឹះ ដែលបាននិង កំពុងរួមចំណែកដល់ការបង្កើនទំហំថវិកា និងការពង្រឹងការគ្រប់គ្រងចំណូលថវិការដ្ឋ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់ គ្រងចំណាយ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ចំពោះកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិកាទំនើប ដែលឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ ក្នុងនោះក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធ ដែលមានការខ្វះចន្លោះជាច្រើន មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមពីដំណាក់កាលដំបូង នៃការធ្វើ ឲ្យថវិកាមានភាពជឿទុកចិត្ត។ បន្ទាប់មកក្នុងដំណាក់កាលទី២ គឺការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ហើយបន្តមកទៀតក្នុង ដំណាក់កាលទី៣ គឺការសម្រេចបានជាសារវន្ត នូវសមាសធាតុគន្លឹះទាំងឡាយ នៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ តាម រយៈការអនុវត្តថវិកាកម្មវិធី សំដៅធ្វើឲ្យថវិកាជាតិកាន់តែត្រូវបានផ្លាស់ប្ដូរទៅជាថវិកាបែបវិមជ្ឈការ និងផ្ដោតលើលទ្ធផលនិងសមិទ្ធកម្ម ។ ចំណែកទិដ្ឋភាពឌីជីថល ការគ្រប់គ្រងថវិកា ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ, ក៏ត្រូវបានផ្លាស់ប្ដូរជាបណ្ដើរៗ ទៅកាន់ ការគ្រប់គ្រងតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ក្នុងបរិបទនេះ បើពិនិត្យលើវដ្ដថវិកាទាំងក្នុងដំណាក់កាលរៀបចំ ថវិកាអនុម័តថវិកា, អនុវត្តថវិកា, ត្រួតពិនិត្យថវិកា, តាមដានថវិកា និងវាយតម្លៃថវិកា, ប្រព័ន្ធថវិកាកម្ពុជាមានសមាសធាតុចាំបាច់ គ្រប់គ្រាន់, ទាំងលើទិដ្ឋភាពស្ថាប័ន, ប្រព័ន្ធគ្រប់គ្រង, ក្របខណ្ឌគតិយុត្ត, យន្តការ, និងធនធានមនុស្ស, ដែលធ្វើឲ្យស្ថាប័នរដ្ឋមាន សមត្ថភាព អាចឆ្លើយតបបានកាន់តែប្រសើរឡើង ទៅនឹងតម្រូវការក្នុងការអភិវឌ្ឍ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ា នានា, ជាពិសេសនៅពេលមានវិបត្តិដែលមិនអាចស្មានទុកជាមុន។ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចាប់យក ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេច ឲ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវគណនេយ្យភាពសមិទ្ធកម្ម មានន័យថា ជាការទទួលខុសត្រូវលើលទ្ធផល ចុងក្រោយ ស្របគ្នានឹងការប្រែប្រួលជាសារវន្តនៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព សំដៅពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត