ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងការគាំទ្រអភិបាលរាជធានីភ្នំពេញ លើការងាររៀបចំសណ្តាប់ធ្នាប់នៅតាមខណ្ឌទាំង១៤
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើការងាររៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើការងាររៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសមួយដែលមានសណ្តាប់ធ្នាប់ល្អ គឺត្រូវបានឱ្យតម្លៃមុនគេរួចទៅហើយ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ ផ្តោតយកចិត្តទុកដាក់ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ ខណៈគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នកាន់តែសាហាវជាងមុន និងឱ្យផ្តោតយកចិត្តទុកដាក់កិច្ចការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាពសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង១៤។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានបន្តកើតឡើងជារៀងរាល់ថ្ងៃ និងបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ តាមការវាយតម្លៃផ្ទាល់របស់ឯកឧត្ដម បច្ចុប្បន្ននេះបរាជ័យភាគច្រើន គឺដោយសារចំនួនអ្នកស្លាប់ប្រចាំថ្ងៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដូច្នេះការកាត់បន្ថយ៥០% ចំនួនលើ ១.៩៥២នាក់ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្ដមរដ្ឋមន្ត្រីយល់ឃើញថា នឹងពិបាក ហើយគ្រោះថ្នាក់ចរាចរណ៍ទៀតសោធ ឃើញថា កាន់តែសាហាវជាងមុន ដោយគ្រោះថ្នាក់បន្តិចបន្តួចស្លាប់ម្តងម្នាក់ ទៅ២នាក់យ៉ាងតិច។
ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងថ្មីៗនេះ លើផ្លូវ៦០ម៉ែត្រ បង្កឱ្យមានអ្នករបួស និងអ្នកបាត់បង់ជីវិតថែមទៀត។ ការស្លាប់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម ស សុខា ចាត់ទុកថា ជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ដែលផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន។
ក្នុងសន្និបាតនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរាយការណ៍ពីដំណើរការនៃអង្គសន្និបាតដែលបានលើកយកប្រធានបទចំនួន៦ មកពិភាក្សា និងបានពិនិត្យឃើញថា បញ្ហាប្រឈមសំខាន់លើប្រធានបទ គឺពាក់ព័ន្ធនឹងកត្តាមនុស្ស និងផលប្រយោជន៍ឯកជន ដូច្នេះវិធានការចំពោះមុខ ដែលត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សាយ និងរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក លើកទឹកចិត្តឱ្យមានការរៀបចំចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន៣ទន្ទឹមគ្នា គឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ។
ឯកឧត្ដមអភិបាលរាជធានីបានគូសបញ្ជាក់ដែរថា ចំពោះមុខទោះបីកិច្ចការងារនេះ មានភាពស្មុគស្មាញ និងត្រូវប្រឈមមុខនឹងផលប្រយោជន៍ឯកជនរបស់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម អង្គភាព និងវិស័យឯកជនមួយចំនួនក្តី ប៉ុន្តែជាច្ឆន្ទៈ និងជាជំហរដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវែអនុវត្តកិច្ចការងារនេះដោយឥតរាថយ
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់