ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល ជាមួយសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទើបនឹងជ្រើសរើសថ្មីជាង៤០០នាក់
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួនជាង៤០០នាក់ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(UHS)។
ក្នុងពិធីសំណេះសំណាលខាងលើនេះ ក៏មានការអមដំណើរពីឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម លោកជំទាវ អនុប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងសមាជិក សមាជិកា សរុបជាង៤០០នាក់
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គឺជាសក្ខីភាពបញ្ជាក់ពី ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តខ្ពស់ ដល់យើងទាំងអស់គ្នា ក្នុងការបន្តខិតខំលើកកម្ពស់ការបំរើសេវាថែទាំសុខភាព និងសុខុមាលភាព ជូនប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។ គិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃបានចំនួន១៧លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន១៣៩,៣៣៤នាក់ (ស្ត្រីចំនួន៩០,០១៨នាក់)។ កន្លងមកសាកលវិទ្យាល័យបានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងនិស្សិត ស.វ. ស ដែលចូលជាសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំស.វ.ស បានចំនួន៥ លើករួចមកហើយ ដែលមានអ្នកចូលរួមសរុបចំនួន ១៦៣០នាក់ (ស្ត្រីចំនួន១១១៤នាក់) ។ ពិធីសំណេះសំណាលថ្ងៃនេះ គឺជាពិធីសំណេះសំណាលលើកទី៦ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបន្តថា តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ទាំងនេះ បានបង្ហាញច្បាស់អំពីការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធាន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងគ្រប់កាលៈទេសៈ ។ ប្រជាពលរដ្ឋ បានយល់អំពីអំពើល្អរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ហើយមានទឹកចិត្តកាន់តែស្រលាញ់គាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំប្រទេសយើងទៅមុខទៀត ដើម្បីធ្វើឱ្យប្រទេសជាតិយើង ឱ្យកាន់តែមានការរីកចម្រើន ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំជារៀងរហូត។
ចំណែកនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទើបជ្រើសរើសថ្មី ជាសមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ពេញចិត្តជាខ្លាំង និងទទួលបាននូវបទពិសោធន៍ថ្មីមួយ សម្រាប់ចូលរួមក្នុងកិច្ចការសង្គម និងសូមគោរពថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តួចផ្តើមបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឡើង ព្រមទាំងផ្តល់ឱកាសជូនដល់សមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះផ្ទាល់ក្នុងសហគមន៍រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ថាតើត្រូវជួយប្រជាជនយ៉ាងណាឲ្យទទួលបានសុខភាពល្អ ហើយថាតើយើងគួរបំពេញការងារបែបណា ដើម្បីក្លាយជាគ្រូពេទ្យល្អម្នាក់នាពេលអនាគត។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។ ឯកឧត្តមបានបន្តទៀតថា គ្រប់សកម្មភាពទាំងអស់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបង្ហាញពីការយកចិត្តទុកដាក់និងតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋជួបទុក្ខលំបាកគ្រប់កាលទេសៈទាំងអស់។
ជាចុងក្រោយឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ចំនុចសំខាន់ គឺមិនមែនផ្អែកលើឯកសណ្ឋាននោះទេ ចំនុចពិសេសនោះថាតើប្អូនៗនិសិ្សត មានទឹកចិត្តចង់បម្រើសង្គមជាតិ? ហើយការលៈបង់ពេលវេលាចូលរួមបម្រើតាមវិជ្ជាជីវៈរបស់ខ្លួន ក្នុងដំណាក់កាលរៀនសូត្រផង និងក្នុងដំណាក់ចូលរួមកិច្ចការសង្គមផង គឺផ្តើមចេញពីទឹកចិត្តខ្លួនឯង អត់មានអ្នកណាបង្ខំបាននោះទេ។ដូច្នេះប្អូនៗនិសិ្សតជាអ្នកសម្រេចចិត្តក្នុងនោះទឹកចិត្តមានរួចជាស្រេចទៅហើយក្នុងការកំណត់គោលដៅជួយសហគមន៍ និងសង្គមជាតិ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២២ មករា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន២៨ សាខា (ក្នុងនោះមានចំនួន ២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមយកសំណាករកវីរុសកូវីដ-១៩និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២១១០លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.៣០០.៨៧៨នាក់ (ដប់បីលាន សាមសិប ប្រាំបីរយ ចិតសិបប្រាំបី នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨២០.៥៨៩នាក់ (ប្រាំមួយលាន ប៉ែតសិបពីរម៉ឺន ប្រាំរយ ប៉ែតសិបប្រាំបួននាក់) គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ប្រាំពីររយ ហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល៦៦៥.០៤៣.៩០០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំលាន បួនម៉ឺន បីពាន់ ប្រាំបួនរយ ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ១១,៩១១,២០៣ដូស(ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥រាជធានី-ខេត្ត។ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ៕
អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week ago
ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ
-
ព័ត៌មាន6 days ago
បេក្ខភាព ១៦រូបឈានឡើងវគ្គ ១/៨ ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Frenzy Freestyle
-
កីឡា1 week ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ ចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈព្រះខ័នរាជ ត្រៀមខ្លួនរួចរាល់ដើម្បីការពារជើងឯក
-
ព័ត៌មាន1 week ago
ឯកឧត្តម ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេស លើកទី៣២
-
ព័ត៌មាន1 week ago
ករណីក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបបាន០៥នាក់ហើយ
-
កីឡា1 week ago
ព្រះខ័នរាជ ចាញ់ប្រៀបភ្នំពេញក្រោន ១ពិន្ទុ ក្រោយយកឈ្នះបឹងកេត ២-០ ខណៈថាយហ្គឺរ ចាញ់ក្នុងដីលើកដំបូង
-
ព័ត៌មាន1 week ago
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវបង្ក្រាប និងអនុវត្តតឹងរឹងបំផុតលើបញ្ហាក្មេងទំនើង
-
ព័ត៌មាន2 days ago
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងដំឡើងប្រាប់ឧបត្ថម្ភជានិច្ចដល់អតីតយុទ្ធជន និងអតីតកងកម្លាំងគ្រប់ប្រភេទ