ព័ត៌មាន
វត្តមានយ៉ាងច្រើនរបស់ក្រុមហាម៉ាស នៅហ្កាហ្សា បង្កភាពស្មុគស្មាញដល់ផែនការសន្តិភាពយូរអង្វែង
ក្នុងតំបន់ដែលត្រូវបំផ្លាញដោយសង្រ្គាមរយៈពេល ១៥ខែជាមួយអ៊ីស្រាអែល វត្តមានក្រុមមន្ត្រីក្រុមហាម៉ាស ជាច្រើនកំពុងគ្រប់គ្រងសណ្ដាប់ធ្នាប់នៅហ្កាហ្សា បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

ខ្មាន់កាំភ្លើងហាម៉ាស និងនគរបាលឯកសណ្ឋានពណ៌ខៀវ ជាថ្មីម្តងទៀតបានចេញល្បាតពាសពេញដងផ្លូវក្នុងទីក្រុង ដោយផ្ញើសារយ៉ាងច្បាស់ថា “ក្រុមហាម៉ាសនៅតែជាអ្នកគ្រប់គ្រងហ្កាហ្សា” ដែលទំនងជាបង្កភាពស្មុគស្មាញដល់ផែនការសន្តិភាពយូរអង្វែង។

មន្ត្រីអ៊ីស្រាអែលបានពណ៌នាពីវត្តមានយុទ្ធជនហាម៉ាសដ៏ច្រើនក្នុងពេលអបអរបទឈប់បាញ់កាលពីថ្ងៃអាទិត្យ ថាជាការប៉ុនប៉ងរៀបចំយ៉ាងប្រុងប្រយ័ត្នដើម្បីបំផ្លើសកម្លាំងរបស់ខ្លួន។

ប៉ុន្តែក្នុងប៉ុន្មានថ្ងៃចាប់តាំងពីបទឈប់បាញ់ចូលជារមាន រដ្ឋាលរបស់ហាម៉ាស ដែលគ្រប់គ្រងដោយតំបន់ហ្កាហ្សា បានរៀបចំសន្តិសុខឡើងវិញដើម្បីទប់ស្កាត់ការលួចប្លន់ និងចាប់ផ្តើមស្តារសេវាមូលដ្ឋានទៅផ្នែកខ្លះនៃតំបន់ហ៊ុមព័ទ្ធ ជាទីដែលត្រូវបំផ្លាញខ្ទេចខ្ទាំដោយការវាយលុករបស់អ៊ីស្រាអែល។
ប្រភពពីអ្នកស្រុក មន្ត្រី មន្ត្រីការទូតប្រចាំតំបន់ និងអ្នកជំនាញសន្តិសុខជាច្រើនព្រមានថា ទោះបីជាអ៊ីស្រាអែលប្តេជ្ញាថានឹងបំផ្លាញហាម៉ាសក៏ដោយ ក៏ក្រុមនេះនៅតែចាក់រឹសយ៉ាងជ្រៅនៅក្នុងតំបន់ហ្កាហ្សា ហើយការបន្តក្ដាប់អំណាចនេះ តំណាងឱ្យបញ្ហាប្រឈមក្នុងការអនុវត្តបទឈប់បាញ់ជាអចិន្ត្រៃយ៍។
ទោះបីជាមានការខាតបង់ច្រើនក៏ដោយ រដ្ឋបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតែបន្តដំណើរការ ដោយក្រុមនេះនិយាយថា បច្ចុប្បន្នខ្លួនមានបុគ្គលិកចំនួន ១៨.០០០នាក់ ធ្វើការជារៀងរាល់ថ្ងៃដើម្បីផ្តល់សេវាដល់ពលរដ្ឋ៕
-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន17 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ