ព័ត៌មាន
លោក Pep សោកស្ដាយការរបូតពិន្ទុពីប្រកួតមុន នាំឲ្យព្រះខ័នរាជ អស់ឱកាសប្រជែងកៅអីវគ្គបន្ដ
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការសោកស្ដាយ ចំពោះការខកខានដណ្ដើមពិន្ទុពីការប្រកួតមុនៗ ពិសេសការប្រកួតក្នុងដី ជាមួយក្រុមឥណ្ឌូនេស៊ី PSM Makasar ដែលនាំឲ្យក្រុមខ្លួន ពិបាកក្នុងការប្រ
ជែងកៅអីវគ្គបន្ដ រហូតអស់ឱកាសក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ។
នេះបើតាមការលើកឡើង ក្រោយក្រុមជើងឯកលីគកំពូលកម្ពុជា បានត្រឹមប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីរាត្រីថ្ងៃពុធ សម្រាប់ការប្រកួតទី៤ ក្នុងពូលA នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបប្រចាំតំបន់ ដែលនាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បានអស់ឱកាសជាផ្លូវការ ក្នុងការប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញដដែលបន្ដថា ការប្រកួតជាមួយក្រុមខ្លាំង Thanh Hoa កូន្រុមខ្លួនពិតជាធ្វើបានល្អ ទោះបីមិនអាចលេងតាមការរៀបចំ ១០០% ដោយសារបញ្ហាទីលានក៏ដោយ ។ តែសោកស្ដាយ ដែលក្រុមខ្លួន មិនអាចទាត់បញ្ចប់ទីបាន ហើយផ្គួបជាមួយការប្រកួតពីមុនមួយចំនួន ក្រុមខកខានទទួលបានពិន្ទុផង នាំឲ្យក្រុមអស់ឱកាសប្រជែងកៅអីវគ្គបន្ដតែម្ដង ។
គួរដឹងថា ក្រោយទទួល ១ពិន្ទុពីក្រុមខ្លាំងវៀតណាម Dong A Thanh Hoa នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ៥ ដោយរកបាន ៤ពិន្ទុ តាមពីក្រោយក្រុម Dong A Thanh Hoa ដែលឈរលេខ៤ រកបាន ៦ពិន្ទុ ព្រមទាំងក្រុម Terengganu FC របស់ម៉ាឡេស៊ី និងក្រុម PSM Makasar របស់ឥណ្ឌូនេស៊ី ដែលឈរលេខ២ និងលេខ៣ រកបាន ៧ពិន្ទុស្មើគ្នា គ្រាដែលក្រុម BG Pathum United របស់ថៃ ឈរកំពូលតារាង រកបាន ៨ពិន្ទុ ។
ដោយសារក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃ ធ្វើឲ្យព្រះខ័នរាជស្វាយរៀង អស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដ ទោះបីអាចយកឈ្នះការប្រកួតចុងក្រោយក៏ដោយ ។ សម្រាប់ជំនួបបញ្ចប់ពូល ក្រុមកំពុងឈរលេខ២ នៃលីគកំពូលកម្ពុជា នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧