ព័ត៌មាន
សកម្មភាពដឹកជញ្ជូនក្នុងឆ្នាំនេះនឹងមមាញឹក ខណៈសេដ្ឋកិច្ចក្នុងស្រុកត្រូវបានរំពឹងងើបឡើង
ភ្នំពេញ ៖ វិស័យឯកជនរំពឹងថា នៅក្នុងឆ្នាំ ២០២៥ នេះ វិស័យដឹកជញ្ជូននៅកម្ពជានិងអាចបន្តកំណើនរឹងមាំ តាមរយៈការដឹកជញ្ជូនមានភាព កាន់តែមមាញឹក ស្របពេលប្រទេសដែលជាដៃគូរបស់កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ដែលជាការគាំទ្រដល់ខ្សែច្រវាក់ផ្គត់ ផ្គង់ និងកំណើនសេដ្ឋកិច្ចក្នុងស្រុក។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពដឹកជញ្ជូនឆ្នាំកន្លងមក និងសេវាកម្មដឹកជញ្ជូននៅក្នុងឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៧ នៃ រដ្ឋសភា បាននិងកំពុងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កាន់តែមានភាពសកម្ម គាំទ្រដល់ការដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការគាំទ្រដល់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានភាពមមា ញឹក ជាពិសេសការដឹកជញ្ជូនទំនិញផ្លូវទឹក និងផ្លូវគោកជាដើម។
ចំណែកនៅក្នុងឆ្នាំ ២០២៥ នេះវិញ, លោក ជា ចាន់ដារ៉ា មានសុទិដ្ឋិនិយមខ្ពស់ អំពីការរីកចម្រើននៅក្នុងវិស័យដឹកជញ្ជូន ស្របពេលបច្ចុប្បន្នកម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគ មានំណើនកើនឡើងគួរកត់សម្គាល់។ ការកើនឡើងនៃសក្តានុពល វិនិយោគនេះ គឺបានគាំទ្រទៅដល់ការរីកលូតលាស់ដល់វិស័យផ្សេងៗទៀត ជាពិសេសអនុវិស័យដឹកជញ្ជូន ដោយរំពឹងថា អនុវិស័យ នេះ និងមានសកម្មភាពមមាញឹកជាងមុន ជាពិសេសការដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនបម្រើទីផ្សារនាំចេញជាដើម ខណៈការនាំចេញរបស់កម្ពុជា បានបិកំពុងបង្ហាញនូវនិន្នាការកើនឡើងយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្ម នឹងបន្តនិន្នាការកើនឡើងល្អ ក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មទេសចរ ក៏ដូចជាអនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងថា នឹងមានកំណើនរឹងមាំ ដោយមានសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន៖ ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក តាមរយៈ នៃការដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានដើរតួ យ៉ាងសំខាន់លើការជំរុញនៃកំណើនអនុវិស័យនេះ៕
អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧