ព័ត៌មាន
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បើកសន្និបាតលើកទី៤៥ អាណត្តិទី៥
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយស និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិការដ្ឋសភាព្រឹទ្ធសភាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន រាជធានី ខេត្តក្រុងស្រុក ថ្នាក់ដឹកនាំចុះមូលដ្ឋាន ថ្នាក់ដឹកនាំអង្គការមហាជនបក្ស គណៈចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។
ក្នុងឱកាសនោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងបើកសន្និបាតដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេនរបស់កម្ពុជាមានអាយុបាន ១៧ខែមកហើយ។ ពិនិត្យជារួមទោះបីសភាពការណ៍សកលលោកបាននឹងកំពុងវិវត្តន៍ប្រែប្រួលដោយមិនប្រាកដប្រជាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចសមិទ្ធផលជាបន្តបន្ទាប់នៅគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី២៨-២៩ ខែមករា ២០២៣។
សម្ដេចបានថ្លែងថា លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួនហើយដែលនៅឆ្នាំដំបូងឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាពស្ថិរភាពនយោបាយខឿនឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដី រក្សាបានល្អប្រសើរសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV-DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមដល់ព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។
លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនៅការងារទំនាក់ទំនងបរទេសការងារការទូត និងដៃគូអភិវឌ្ឍន៍ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។
អង្គសន្និបាតក៏បានសម្ដែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយឥតឧបមាចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោកពីមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាលគណបក្សនយោបាយនៅអាស៊ីលើកទី១២ ។
ជាមួយគ្នានេះអង្គសន្និបាតក៏បានអបអរសាទរប្រកបដោយមោទនភាពជាតិខ្ពស់បំផុត ដែលនៅក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថ្ងៃទី១៩ ធ្នូ ២០២៤ ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០២៥-២០២៦ និងបានអនុម័តសេចក្ដីសម្រេច ( A/79/L.49 ) សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៩ នាពេលខាងមុខ។
តថភាពខាងលើនេះត្រូវបានបញ្ជាក់ថែមទៀតដោយការប្រារព្ធខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជាថ្ងៃទី ២៩ ធ្នូ ព្រឹត្តិការណ៍សាទរកម្ពុជា ពេលឆ្លងឆ្នាំសកល ២០២៤-២០២៥ និងខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា។
អង្គសន្និបាតក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមគ្រប់មធ្យោបាយក្នុងការជួយកសាងការពារប្រទេសឲ្យមានការរីកចម្រើន ជាលំដាប់។ ព្រមជាមួយនេះអង្គសន្និបាតក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការមហាជនគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែកមន្ត្រី និងសមាជិកសមាជិកាគណបក្សទាំងអស់ដែលបានិតខំប្រឹងប្រែង ធ្វើឲ្យសម្រេចនូវរាល់ភារកិច្ចដែលគណបក្សរដ្ឋ និងប្រជាជនប្រគល់ជូន និងថ្លែងអំណរគុណដល់ស្មោះស្ម័គ្របំផុតចំពោះមិត្តភក្តិបរទេសជិតឆ្ងាយដៃគូអភិវឌ្ឍន៍ព្រមទាំងអង្គការជាតិអន្តរជាតិនានាដែលបានរួមចំណែកយ៉ាងធំធេង ចំពោះបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការប្រារព្ធពិធីសន្និបាតលើកនេះនឹងរួមគ្នាពិនិត្យនៅរាល់ចំណុចជាគុណសម្បត្តិ គុណវិបត្តិ ចំណុចវិជ្ជមាន អវិជ្ជមាន ខ្លាំង ខ្សោយ បញ្ហាប្រឈម ចាស់ថ្មី ។ល។ ដើម្បីលើកមូលដ្ឋាននេះស្រង់បានមេរៀនបទពិសោធន៍សម្រាប់ជាទិសដៅនៃការអនុវត្តបន្តទៅទៀត ។
អង្គសន្និបាតក៏បានធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗ រួមមាន៖ ១. ពិនិត្យឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ២០២៥។ ២. បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលមួយចំនួន៕

-
ព័ត៌មាន1 week ago
ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា,ឯកឧត្ដម គីម រិទ្ធី បញ្ជាឱ្យយកទៅដុតកម្ទេចចោល
-
ព័ត៌មាន4 days ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន6 days ago
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
-
ព័ត៌មាន5 days ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន4 hours ago
សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង
-
ព័ត៌មាន1 day ago
កម្ពុជា-អាមេរិកឯកភាពគ្នា លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធបដិការ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
-
ព័ត៌មាន1 week ago
លោកជំទាវ ចាយ ច័ន្ទរ៉ានី ចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារដល់កងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ