ព័ត៌មាន
ក្រសួងសុខាភិបាលជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យការពារសុខភាពបណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជម្រាបជូនដល់ប្រជាពលរដ្ឋចូលរួម ការពារសុខភាពបណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស ខណៈក្នុងប៉ុន្មានថ្ងៃនេះរាជធានី ខេត្ត មួយចំនួនរបស់កម្ពុជា បានរងឥទ្ធិពលខ្យល់ពុលក្នុងកម្រិតខ្ពស់។
ក្រសួសុខាភិបាលបានជម្រាបជូនសាធារណជនឱ្យបានជ្រាប យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI) ជា ៦កម្រិត រួមមាន កម្រិតល្អណាស់, ល្អ មធ្យម, បង្គួរ, ខ្ពស់, ខ្ពស់ខ្លាំង។
ក្រសួងសុខាភិបាលបានណែនាំដល់សាធារណជនទាំងអស់ឱ្យតាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម៖
– បន្តតាមដានីស្ថានភាពុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ
– ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់
– បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក
– កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និងឬពាក់ម៉ាស ក្នុងករណីចាំបាច់ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
– ត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក៕

-
PR NEWS6 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា5 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា5 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន3 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន4 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត